ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាជាផ្លូវការជាមួយកីឡាករ មិត្ត សាម៉ើយ អតីតយុវជនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដើម្បីចូលរួមពានរង្វាន់លីគកំពូលកម្ពុជា ជុំទី២។

មិត្ត សាម៉ើយ គឺថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងបានចំណាយពេលមួយរដូវកាលកន្លះនៅក្លិបនគរបាលជាតិពីឆ្នាំ២០១៩ ហើយនៅឆ្នាំដដែលនោះ គេក៏បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំឆ្លងផុតវគ្គជម្រុះ AFC U19 Championship 2020 និងមានកៅអីទៅប្រទេសអ៊ូបេគីស្ថាន។

លុះនៅឆ្នាំ ២០២០ រូបគេក៏បានចាកចេញពីក្លិបនគរបាលជាតិ ហើយបន្តទៅចូលរួមជាមួយក្លិបបាល់ទាត់ ISI ដង្កោសែនជ័យក្នុងក្របខណ្ឌទី២។ ក្រៅពីនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានចុះកិច្ចសន្យាជាផ្លូវការជាមួយអតីតកីឡាករគិរីវង់សុខសែនជ័យ និងសូលទីឡូអង្គរ គឺកីឡាករ រដ្ឋ សំណាង៕

Share.