បាត់ដំបង÷ ករណីនាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង វាយគ្នាបណ្តាលរបួសម្នាក់ ពេលនេះជនរងគ្រោះបានសម្រេចបន្តសំណុំរឿងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ក្រោយមិនទាន់ទទួលបានយុត្តិធ៌ម។

លោក ហែម វិបូឡា មានតួនាទីជានាយរងនគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូងនៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះបានឲ្យដឹងថា មកទល់ពេលនេះសំណុំរឿងប្រើហិង្សាលើរូបគាត់មិនទាន់មានចំណាត់ថ្មីបន្ថែមនៅឡើយទេ ដោយរូបលោកនៅតែមិនទាន់ទទួលបានយុត្តិធ៌ម ពាក់ព័ន្ធនឹងសំណុំរឿងប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាលពីកន្លងទៅនេះ។

ជនរងគ្រោះបានបន្តថា÷ ក្រោយហេតុការណ៍កើតឡើង និងបន្ទាប់ពីរូបលោកបានចូលប្តឹង ហើយនគរបាលការិយាល័យជំនាញស្នងការនគរបាលខេត្ត បាននាំខ្លួនបញ្ជូនជនបង្កបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបង ប៉ុន្តែនៅថ្ងៃទី២១ ខែមិថុនា ជនបង្កក៏ត្រូវតុលាកាសម្រេចចេញដីកាដោះលែងដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញ។

លោក ហែម វិបូឡា បានបញ្ជាក់ទៀតថា ការអនុវត្តច្បាប់លើជនបង្កឈ្មោះ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង លោកមិនអាចទទួលយកបានឡើយ។ បច្ចុប្បន្នលោកកំពុងតែរត់រកមេធាវីដើម្បីការពារក្តីបន្តប្តឹងទៅដល់សាលាឧទ្ធរណ៍បន្តទៀតឲ្យជួយរកយុត្តិធ៌មឲ្យបានត្រឹមត្រូវ។

សូមរម្លឹកថា ក្រោយប៉ះសម្តីគ្នារំលងបាន ២ថ្ងៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះហេង គឹមស៊ាង បានចតរថយន្តហើយដើរតម្រង់ទៅរកលោក( ហែម វិបូឡា ) ដោយដៃមានកាន់ដំបងដែកពីរកំំណាត់ផងដែររួចបានប្រតាយប្រតប់ និងវាយទៅលើវាយជនរងគ្រោះតែម្តង បណ្តាលឲ្យបែកក្បាល និងត្រង់ចង្ការងរបួសឈាមស្រោចដងខ្លួន៕

អត្ថបទ៖ ដំបងក្រញូង

Share.