ចំណាប់អារម្មណ៍របស់គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynsky និយាយក្នុងសន្និសិទសារព័ត៌មានមុនប្រកួតចុងក្រោយ AFC CUP 2022 នៅប្រទេសវៀតណាម ទល់នឹងក្រុម Young Elephants របស់ឡាវ។

លោក Oleg Starynsky លើកឡើងថា៖«ខ្ញុំគិតថាក្រុមពួកគេគឺជាក្រុមដែលខ្លាំង ពួកគេមានការរៀបចំល្អ ជាមួយនឹងការព្យាយាមគ្រប់គ្រងបាល់ ហើយមានកីឡាករដែលលឿន។ បើទោះបីជាពួកគេចាញ់ ២ ប្រកួតពិតមែន ជាពិសេសក្នុងការប្រកួតជាមួយក្រុមសិង្ហបុរី គឺពួកគេកាន់តែគ្រោះថ្នាក់។ គ្រាប់បាល់តែងតែកើតឡើងគឺនៅពេលដែលពួកគេបង្កើត កំហុសលើកីឡាករម្នាក់ៗប៉ុណ្ណោះ។»

គួរដឹងថាការប្រកួតរវាងក្រុមបាល់ទាត់ភ្នំពេញក្រោន ទល់នឹង Young Elephants នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩:០០យប់ នៅកីឡដ្ឋាន Thong Nhat ប្រទេសវៀតណាម៕

Share.