ប្រភព​ដែល​ដឹង​ច្បាស់​ពី​រឿង​ក្ដី​លែងលះ​គ្នា​រវាង​តារា​ហូលីវូដ​ដ៏​ល្បី​ពីរ​រូប​ គឺ​លោក​ Brad Pitt និង លោក​ស្រី​ Angelina Jolie បាន​ប្រាប់​សារព័ត៌មាន​ CNN ថា​ Brad Pitt ទទួល​បាន​រង្វាន់​​មើល​ថែទាំ​កូន​ៗ​​ទាំង​៦​នាក់​ជា​បណ្ដោះ​អាសន្ន​។

ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​​ពីរបី​សប្ដាហ៍​មុន​ ហើយ​ខណៈ​នេះ​ក្រុម​ការងារ​ផ្នែក​ច្បាប់​របស់​លោក​ស្រី​ Angelina Jolie បាន​កំពុង​តែ​ធ្វើ​ការ​ឧទ្ធរណ៍​​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​។​

ភ្នាក់ងារ​របស់​សារព័ត៌មាន​ CNN បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​តំណាង​របស់​លោក​ Brad Pitt និង​ភ្នាក់ងារ​ផ្នែក​ច្បាប់​របស់​ Angelina Jolie ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​បដិសេធ​មិន​ផ្ដល់​ការ​ឆ្លើយ​តប​ចំពោះ​រឿង​នេះ​នោះ​ទេ​។​

«​ការ​សម្រេច​ចិត្ត​ថ្មីៗ​នេះ​របស់​តុលាការ​គឺ​ជា​រឿង​មិន​ប្រាកដប្រជា​។​ នេះ​គឺ​ជា​​ក្បួន​ច្បាប់​ដែល​កំពុង​តែ​ដំណើរ​ការ​ ពួក​យើង​នៅ​ឆ្ងាយ​ពី​ការ​ដោះ​ស្រាយ​បញ្ហា​ចុង​ក្រោយ​ណា​មួយ​។ Angelina ជឿថា​លោក​ស្រី​និង​កូន​ៗ​ត្រូវ​បាន​បដិសេធ​ការ​ពិចារណា​ក្ដី​ប្រកប​ដោយ​យុត្តិធម៌ ហើយ​លោក​ស្រី​កំពុង​តែ​បន្ត​ស្វែង​រក​ផ្លូវ​ដ៏​ល្អ​បំផុត​សម្រាប់​គុណភាព​ជីវិត​របស់​ក្មេង​ៗ​» ប្រភព​ស្និទ្ធស្នាល​នឹង​ Jolie ថ្លែង​ប្រាប់​ CNN។

«Jolie ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​នឹង​ទស្សនាវដ្ដី​ Vogue ថា​ខ្លួន​សម្រេច​ចិត្ត​បែក​ពី​ Brad Pitt គឺ​ដើម្បី​ការ​រស់​នៅ​មួយ​ដ៏​ល្អ​និង​គុណភាព​ជីវិត​របស់​កូន​ៗ​​ខ្លួន​»

​គូ​ស្នេហ៍​តារា​ល្បី​និង​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​ Hollywood បាន​បែក​បាក់​និង​ចែក​ផ្លូវ​គ្នា​កាល​ពី​ឆ្នាំ​២០០៦​ អ្នក​ទាំង​ពីរ​លែង​ជា​គូស្វាមី​ភរិយា​តាម​ផ្លូវ​ច្បាប់​នឹង​គ្នា​ទៀត​ហើយ​ ប៉ុន្តែ​សេចក្ដី​សម្រេច​រឿង​លែង​លះ​របស់​អ្នក​ទាំង​ពីរ​មិន​ទាន់​ត្រូវ​បាន​តុលការ​សម្រេច​​ជា​ធរមាន​​នៅ​ឡើយ​ទេ​៕

Telegram-Troryorng
Share.