អាជ្ញាធរសង្កាត់សហការជាមួយនឹង ក្រុមហ៊ុនសុិនទ្រី ដោះស្រាយបញ្ហាសំរាម ស្ថិតនៅដីឡូត៍មួយកន្លែង ក្រោយវត្តចង្ក្រានតាព្រហ្មមានជ័យ ។ នេះបើតាមការឲ្យដឹងពីផេករបស់ សាលាសង្កាត់ ស្ទឹងមានជ័យ។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ អាជ្ញាធរសង្កាត់សហការជាមួយនឹង ក្រុមហ៊ុនសុិនទ្រី ដោះស្រាយបញ្ហាសំរាម ស្ថិតនៅដីឡូត៍មួយកន្លែង ក្រោយវត្តចង្ក្រានតាព្រហ្មមានជ័យ ។​

ទីតាំងដីឡូត៍ដែលម្ចាស់គ្មានការមើលថែ ក្លាយជាកន្លែងគំនរសំរាម និងជាទីជំរកសម្រាប់កន្លែងជក់ថ្នាំបង្កឲ្យបេះពាល់ដល់សន្តិសុខសង្គម ម៉្លោះហើយ អាជ្ញាធរ បានទំនាក់ទំនងជាមួយនិងម្ចាស់ដីឡូត៍ ដើម្បីសំអាតនៅទីតាំងនេះ និងស្នើសុំម្ចាស់មើលការខុសត្រូវ៕

Share.