ខ្សែប្រយុទ្ធ Nguyen Quang Hai របស់ក្រុមជម្រើសជាតិវៀតណាម យល់ព្រមផ្ទេរទៅកាន់ក្លិបបាល់ទាត់ Nîmes Olympique ដែលស្ថិតនៅក្នុង Ligue 2 លីគលំដាប់ទី២ របស់ប្រទេសបារាំង។

កីឡាករវ័យ២៥ឆ្នាំរូបនេះ មានឈ្មោះហៅក្រៅ Messi វៀតណាម គឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ Hanoi FC និងឡើងមកកាន់ឈុតធំនៅឆ្នាំ ២០១៤ ព្រមទាំងបានបង្ហាញខ្លួនលើទីលានសរុប ១២៦ប្រកួត ស៊ុតបញ្ចូលទីបាន៣១គ្រាប់ ខណ:ក្រុមជម្រើសជាតិវៀតណាម រូបគេបង្ហាញខ្លួនបាន ៤២លើក ស៊ុតបាន១០គ្រាប់។

គួរដឹងថាក្លិបបាល់ទាត់ Nîmes Olympique ក្រោមការដឹកនាំរបស់លោក Nicolas Usaï បានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៩ រដូវកាលមុន ២០២១/២២ ក្រោយឆ្លងកាត់៣៨ប្រកួត ឈ្នះ១៤ ស្មើ៧ និងចាញ់១៧ មាន៤៧ពិន្ទុ នៅក្របខណ្ឌ Ligue 2 លីគលំដាប់ទី២ របស់ប្រទេសបារាំង៕

ក្លិបបាល់ទាត់ Nîmes Olympique

Share.