អាជ្ញាធរខេត្តបាត់ដំបង ចេញវិធានការជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវឲ្យពលរដ្ឋចៀសវាងចេញក្រៅផ្ទះបើមិនចាំបាច់ ជាពិសេសធ្វើដំណើរទៅកាន់តំបន់ ដែលមានការឆ្លងជំងឺកូវីដ១៩។ត្រូវផ្អាកជាបណ្តោះអាសន្ននូវការជួបជុំមនុស្សមានគ្នាច្រើនដូចជាការលេងល្បែកម្សាន្តនិងចូលរួម លេងកីឡាជាដើម។

ចំពោះបុគ្គលគ្រប់រូបត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការសុខាភិបាលនិងវិធានការ ៣ការពារ ៣កុំ៕

Share.