ដំណឹង​មរណ.ភាព​របស់​អ្នកនាង​ ​ស៊ិន ឧត្តមផល្លា​បាន​ធ្វើ​ឱ្យ​មិត្ត​អ្នក​សិល្បៈ​និង​មហាជន​មាន​ការ​រន្ធត់​ ស្រណោះ​និង​សោកស្ដាយ​ជា​ពន់ពេក​ណាស់​ ដោយ​ក្នុង​នោះ​អ្នក​នាង​ ខាត់ សុឃីម​ដែល​ជា​តារា​មាន​សមត្ថភាព​ពហុ​ជំនាញ​ក៏​នៅ​ស្រណោះ​អាឡោះអាល័យ​ ​និង ​រំលឹក​ដល់​អនុស្សាវរីយ៍​ជាមួយ​គ្នា​នា​ពេល​កន្លងមក​ដែរ​។

សូមចុចអាន៖ សោកស្ដាយណាស់​! អ្នក​នាង​ ស៊ិន ឧត្តមផល្លា​បាន​ទទួល​មរណ.ភាព​ហើយ​ដោយ​ជំងឺ​មហារីក​

នៅ​ក្នុង​សំណេរ​ដែល​អ្នកនាង​ ​ខាត់ សុឃីម​ បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​នាង​បាន​រៀបរាប់​និង​រំលឹក​អនុស្សាវរីយ៍​ដ៏​ស្និទ្ធស្នាល​រវាង​អ្នក​ទាំងពីរ​​រយៈ​ពេល​២០​ឆ្នាំ​ ​ពោល​គឺ​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៦/១៩៩៧​​ដោយ​ក្នុង​នោះ​អ្នក​នាង​ក៏​បន់​ផ្សង​សុំ​ឱ្យ​ ដួង​វិញ្ញាណក្ខន្ធ​អ្នកនាង​ ​ស៊ិន ឧត្តមផល្លា​កើត​ជាតិក្រោយ​កុំបី​អភ័ព្វ​ដូចជា​ជាតិ​នេះ​។

«​​​​(លា​ហើយ​សម្លាញ់​ ​ទៅ​មុន​ហើយ​ហី​) ​​ក្នុង​នាម​នាង​ខ្ញុំ​ជា​សិល្បៈ​ជំនាន់​​ 1996/1997​ដំណាល​នឹង​ អ្នក​នាង​ ស៊ិន ឧត្តមផល្លា ​ជា​មិត្ត​ក្លើ​ ដ៏​ស្និទ្ធស្នាល​ អស់​រយៈពេល​ជាង​ ​២០​ឆ្នាំ​ ខ្ញុំ​ពិត​ជា​សោកស្តាយ​ជា​ពន់ពេក​ ​ដោយ​សម្លាញ់​របស់​ខ្ញុំ​ ​គាត់​បាន​កើត​ជម្ងឺ​ ​មហារីក​ដ៏​ធ្ងន់ធ្ងរ​ រហូត​គាត់​ទ្រាំទ្រ​លែង​បាន​…​លាចាក​លោក​នេះ​ហើយ​សូម​សម្លាញ់​ទៅ​អោយ​បាន​សុខ​ ​កើត​ជាតិ​ណា​ៗ​ ​កុំ​បី​អភ័ព្វ​ដូច​ជាតិ​នេះ​..​. គ្នា​នឹង​ចងចាំ​សម្លាញ់​ជា​រៀង​រហូត​ ​(​ ​មិត្ត​ល្អ​ ​) ​ស៊ិន​ ​ឧត្តមផល្លា​ ….»។

ក្រៅ​អំពី​អ្នកនាង​ ​ខាត់ សុឃីម​ ​ដែល​ជា​​មិត្ត​ល្អ​ស្គាល់​គ្នា​ជាង ​២០​ឆ្នាំ​ នៅ​លើ​វិថី​សិល្បៈ ​ក៏​មាន​បងប្អូន​អ្នក​សិល្បៈ​ទាំង​ចាស់​និង​ក្មេង​ជា​ច្រើន​រូប​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​នូវ​ធនធាន​សិល្បៈ​រូប​នេះ​ ហើយ​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​នាង​បាន​សុខ​ស្ងប់​៕

Telegram-Troryorng

Share.