នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី នាយប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ក្រុម​បាល់ទាត់​វិសាខា របស់​កម្ពុជា បានត្រឹមខកចិត្តក្រោយចាញ់ Kedah Darul Aman មក​ពី​ម៉ាឡេស៊ី ដោយ​លទ្ធផលយ៉ាងចាស់ដៃ ៥-១ លើ​ទីលាន​កីឡដ្ឋាន Kapten I Wayan Dipta Stadium ក្នុង​ខេត្ត Gianyar ដែល​ជា​ជំនួបចុងក្រោយពូល G នៃ​ពានរង្វាន់ AFC Cup 2022។

ក្រុមទាំង៤នៅតំបន់អាស៊ានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup 2022៖
– ក្រុមម៉ាឡេស៊ី Kedah Darul Aman (លេខ១ពូល G)
– ក្រុមឥណ្ឌូនេស៊ី PSM Makassar (លេខ១ពូល H)
– ក្រុមវៀតណាម Viettel FC (លេខ១ពូល I)
– ក្រុមម៉ាឡេស៊ី Kuala Lumpur (លេខ២ល្អបំផុត)។

ចំពោះកាលបរិច្ឆេទវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ PSM Makassar Vs Kedah Darul Aman FC
– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ Viettel FC Vs Kuala Lumpur City៕

Share.