ពានរង្វាន់បាល់ទះផ្នែកបុរស 2021 FIVB Volleyball Men’s Nations League ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានចាប់ផ្ដើមដំណើរការហើយដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។



ក្រុមដែលស្ថិតនៅក្នុងកៅអី FIVB Volleyball Men’s Nations League ចាស់មានអាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួសដោយហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែកក្រុមឡើងពីការប្រកួត2021 Challenger Cup មានអូស្ត្រាលី,ប៊ុលហ្គារី, កាណាដា និងស្លូវេនី។ ក្រុមទាំង១៦ នេះត្រូវចាប់គូប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
អត្ថបទពាក់ព័ន្ធ៖ចិន ប្រកាសដកខ្លួន ខណៈហុល្លង់ ចូលជំនួសក្នុងពានរង្វាន់បាល់ទះកម្រិតពិភពលោក Nations League
លទ្ធផលប្រកួតបើកឆាកនៅថ្ងៃទី២៨ ឧសភា ២០២១៖
គូទី១. បារាំង ឈ្នះប៊ុលហ្គារី ៣-0 (២៧-២៥;២៥-២១;២៥-២៣)
គូទី២. អាល្លឺម៉ង់ ឈ្នះអូស្រ្តាលី ៣-០ (២៥-១៩;២៥-១៩;២៥-១៦)
គូទី៣.ជប៉ុន ឈ្នះអ៊ីរ៉ង់ ៣-០ (២៥-១៩;២៥-២២;២៦-២៤)
គូទី៤.សែប ឈ្នះស្លូវ៉ាគី ៣-១ (២២-២៥;២៥-១៨;៣៦-៣៤;២៥-១៨)
គូទី៥.ហុល្លង់ ចាញ់រុស្ស៊ី ៣-១ (១៩-២៥;២២-២៥;២៥-១៨;២០-២៥)
គូទី៦.អាមេរិក ចាញ់កាណាដា ៣-០ (២៥-១៧;២៦-២៤;២៥-២០)
គូទី៧.ប៉ូឡូញ ឈ្នះអ៊ីតាលី ៣-០ (២៥-១៩;២៥-២០;២៥-១៨)
គូទី៨.ប្រេស៊ីល ឈ្នះអាហ្សង់ទីន ៣-០(៣១-២៩;២៦-២៤;២៥-១៦)
គូប្រកួតបន្ទាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះមាន (គិតម៉ោងនៅកម្ពុជា)៖
-អាល្លឺម៉ង់ ប៉ះ បារាំង ម៉ោង៣រសៀល
-អ៊ីរ៉ង់ ប៉ះរុស្ស៊ី ម៉ោង៥ល្ងាច
-ហុល្លង់ ប៉ះជប៉ុន ម៉ោង៦ល្ងាច
-អូស្ត្រាលី ប៉ះប៊ុលហ្គារី ម៉ោង៨យប់
-ប៉ូឡូញ ប៉ះសែប ម៉ោង៩យប់
-អ៊ីតាលី ប៉ះស្លូវ៉ាគី ម៉ោង១១យប់
-អាហ្សង់ទីន ប៉ះកាណាដា ម៉ោង១២:៣០នាទីរំលងអាធ្រាត្រ
-អាមេរិក ប៉ះប្រេស៊ីល ម៉ោង២រំលងអាធ្រាត្រ


