Monday, September 25 Login

វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនាខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារជាសំឡេងពិសេសមួយផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃសៅរ៍នេះ។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចសម្រេចត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬត្រឹមដើមឆ្នាំ២០២២។

សម្តេចអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចស្នើប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋាភិបាលបានរៀបចំ។

គិតរហូតមកដល់ពេលនេះ នៅកម្ពុជាមានមនុស្សជាង ២.៤លាននាក់ហើយបានទទួលវ៉ាក់សាំងកូវីដ១៩ស្មើនឹងជាង ២៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង៕

Share.

Leave A Reply