ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ជំនួបនេះបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា។

ក្រសួងការបរទេស មិនទាន់ចេញផ្សាយពិស្ដារអំពីលទ្ធផលជំនួបនៅឡើយទេ ដោយអះអាងត្រួសៗថាភាគីទាំងពីរបានពិភាក្សាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើំឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត ខណៈបច្ចុប្បន្ននេះទំនាក់ទំនងប្រទេសទាំងពីរកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។

សូមបញ្ជាក់ថរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន កំពុងមានវត្តមានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងឋានៈជាប្រសិតពិសេសប្រធានអាស៊ានផង និងដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងផង៕

Share.