មុន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​បារ៉ែន ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បាន​ជួប​សំណេះសំណាល ​និង​ជូនពរ​កីឡាករ​ ព្រម​ទាំង​គណៈប្រតិភូ​ក្រុម​ជម្រើសជាតិ​កម្ពុជា។ នៅ​ពេល​នោះ​ដែរ​ប្រធាន​សហព័ន្ធ​បាន​ថ្លែង​លើក​ទឹកចិត្ត​​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា មុន​បំពេញ​បេសកកម្ម​ក្នុង​ប្រកួត​វគ្គ​​ជម្រុះ​ជុំទី២ នៃ​ពូល C ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី។

Telegram-Troryorng
Share.