កីឡាកររបស់ក្លិបបាល់ទះវិសាខា និងជាសមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ដែលមានកម្ពស់១.៩២ម៉ែត្រ មកពីមោងឬស្សី ខេត្តបាត់ដំបង ទីបំផុតអាចបង្ហាញខ្លួនលើកដំបូងនៅក្រុម Long An របស់ប្រទេសវៀតណាម ក្រោយផ្លាស់ទៅជិត២សប្តាហ៍។
គួរដឹងថា វឿន វាសនា គឺជាកីឡាករដំបូងគេដែលអាចបំបែកឯតទគ្គកម្មថ្លៃខ្លួនជាប្រវត្តិសាស្រ្តក្នុងពិភពបាល់ទះស្រុកខ្មែរក្នុងការផ្ទេរទៅកាន់ក្លិប Long An របស់ប្រទេសវៀណាម រយៈពេលពីរសប្តាហ៍ជាមួយតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ។
ខាងក្រោមនេះគឺជាការប្រកួតទាំងស្រុងរបស់កីឡាករ វឿន វាសនា ឲ្យក្រុមបាល់ទះ Long An ទល់នឹងក្រុមបាល់ទះ The Cong ពូល B ពានរង្វាន់ Volleyball Championship Duc Giang Chemical Cup 2022៕