កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកថោង ឧត្តម អ្នកចាត់ការទូទៅ តំណាងលោកខូវ ឆាយ អគ្គលេខាធិការ Tiffy Army FC រួមជាមួយប្រធានតាមផ្នែកសំខាន់ៗ របស់ក្លិប។

លោកថោង ឧត្តម បាន ជួបនិងទទួលស្វាគមន៍លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា(CPL) និង Mr. Mahajan Vsauden,AFC Head of Club Licensing Unit, Mr.Kamil Megat, AFC Head of Club Licensing Assistant, Mrs.Tep Phany Chamnar,Executive Assistant,Ms.Chea Sreylis ,CPL Club Licensing Assistant។

ដើម្បីពិភាក្សាគ្នាពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារមួយចំនួនដែលបានចុះបញ្ជីក្នុងប្រព័ន្ធ AFC Licensing ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័នជាក់ស្ដែងនៅក្នុងក្លិប អោយស្របតាមច្បាប់ ឬល័ក្ខខ័ណ្ឌសមស្របរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)៕

Share.