«ខ្ញុំសង្កេតឃើញថាក្មួយៗ ស្រ្តីៗខ្មែរមួយចំនួន ដូចជាអាសអាភាសពេកទេដឹង!» នេះគឺការដាស់តឿនរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី នៅពេលសម្ដេច លើកឡើងអំពីការប្រើប្រើប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ដោយក្នុងនោះសម្ដេចសំដៅចំៗដល់បណ្ដាញសង្គម Tik Tok។

សម្ដេចបានថ្លែយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡា ពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្ដេចបានអង្វកឱ្យស្រ្តីៗទាំងនោះ រក្សាប្រពៃណីរបស់ខ្លួន ដោយសម្ដេចបានលើកឡើងដោយហួសចិត្តនៅពេលមានស្រ្តីៗខ្លះបានរហូតដល់ទៅនិយាយពាក្យពេចន៍ចំអេសចំអាសហួសហេតុ ដូចជា«នៅលើលោកនេះ គ្មានអ្វីស្រួលជាង……ជាដើម»។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ការលើកឡើងយ៉ាងដូច្នេះរបស់សម្ដេច គឺមិនមែនមានន័យថារាជរដ្ឋាភិបាលមានបំណងបិទបណ្ដាញសង្គមTik Tok នោះទេ ប៉ុន្តែសម្ដេច គ្រាន់តែចង់ដាស់តឿនថាបណ្ដាញសង្គមមួយនេះមិនគួរត្រូវបានប្រើប្រាស់ក្នុងផ្លូវមិនល្អនោះឡើយ៕

Share.