សមាគមក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីត បានរៀបចំពានរង្វាន់យុវជនអាយុក្រោម១០ឆ្នាំ និង១៣ឆ្នាំ Siem Reap Youth League 2022 នឹងប្រកាសបើកទទួលពាក្យសុំចូលរួមពីថ្ងៃនេះរហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ ខណ:ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។

ចំពោះលក្ខខណ្ឌចូលរួមមានដូចជា៖
– យុវជនអាយុក្រោម១០ឆ្នាំ (សំបុត្រកំណើតត្រូវកើតចាប់ពីឆ្នាំ២០១២ឡើងទៅ)
– យុវជនអាយុក្រោម១៣ឆ្នាំ (សំបុត្រកំណើតត្រូវកើតចាប់ពីឆ្នាំ២០០៩ឡើងទៅ)
– អនុញ្ញាត្តិឲ្យមានសមាជិកចាប់ពី៨ ទៅ១៥នាក់ ក្នុងមួយក្រុម។

ពាក្យសុំចូលប្រកួតអាចទៅយកបានដោយឥតគិតថ្លៃនៅហាងលក់សម្ភារកីឡា SRU Fanshop នៅមុខកីឡដ្ឋានហនុមាន ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរដ្ឋបាលក្លិបផ្ទាល់ 097 673 7026៕

Share.