អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចិត្រា​ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៩ ខែឧសភា ឆ្នាំ​២០២១ នេះ​ថា​រូប​គេ​បាន​ជា​សះស្បើយ ពី​ជំងឺ​កូវីដ-១៩ ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​ជិត​កន្លះ​ខែ​មក។

​កីឡាករ​រូប​នេះ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៨​ ខែ​ឧសភា​ ឆ្នាំ​២០២១​ នេះ​បន្ទាប់​ពី​រូប​គេ​បាន​ចុះ​បេសកកម្ម​​ក្នុង​កងកម្លាំង​​យោធា​ដឹកជញ្ជូន​ស្បៀង​ទៅ​តាម​តំបន់​ផ្សេងៗ អំឡុង​ពេល​​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ស្ថិត​ក្នុង​ការ​បិទខ្ទប់។ ​

ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩ កីឡាករ ឡៅ ចិត្រា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ខ្លួន​ថា៖«ខ្ញុំបាទ​ ឡៅ ចិត្រា​ បានជាពីជំងឺ​Covidហើយ។ អរគុណ​អ្នក​ទាំង​អស់​គ្នាសម្រាប់​ពាក្យ​ជួនពរ។ ចូល​រួម​ការពារ​ទាំង​អស់គ្នា​ ៣កុំ៣ការពារ»៕

Telegram-Troryorng
Share.