ជា​លើក​ដំបូង​របស់​ប្រទេស​ថៃ​ ដែល Netflix បាន​រៀបចំ​បង្ហាញ​ភាពយន្ត​តាម​បែប​ទំរង់​ថ្មី​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ការ​បង្ហាញ​ភាពយន្ត​ខ្មោច Ghost LAB «​ហែក​ច្បាប់​សាកល្បង​ខ្មោច​» ​ជា​ភាពយន្ត​រួម​សហការ​គ្នាផលិត​រវាង​ Netflix និង​ ​GDH​

យោង​តាម​សារព័ត៌មាន​ Thaipost បរិយាកាស​ GHOST LAB Virtual Premiere ឬ​ការ​ដើរ​លើ​កំរាល​ព្រំ​ក្រហម​បែប​សិប្បនិម្មិត ដោយ​ឱ្យ​តារា​ល្បី​ចូលរួម​ដើរ​លើ​ព្រំ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​​ជា​ច្រើន​នាក់ដើម្បី​បញ្ជៀស​ការ​ជួបជុំ​ក្នុងបរិបទ​កូវីដ​-១៩ ។ ការ​ចូលរួម​ដើរ​លើ​កំរាល​ព្រំ​ក៏​ ​ញ៉ាំង​បរិយាកាស​ផ្សាយផ្ទាល់​លើ​ Facebook និង Youtube ឱ្យ​កាន់​តែមានភាព​​គគ្រឹកគគ្រេង​ថែម​ទៀត​ផង​ដែរ​។​

បន្ទាប់​មក​ទៀត​តួអង្គ​សំខាន់​ទាំង​៣​ រួម​នឹង​អ្នក​ដឹកនាំ​ក៏​បាន​ចូលរួម​ជជែក​ពាក់ព័ន្ធ​នឹង​ភាពយន្ត​ខ្មោច​តាម​បែប​វិទ្យាសាស្ត្រ​ GHOST LAB ដែល​ជា​ភាពយន្ត​ខ្មោច​ដំបូង​ដែល​ GDH ផលិត​ឱ្យ​ ​Netflix Film ដោយ​ក្នុង​កិច្ច​សន្ទនា​នេះ​ក៏​មាន​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ភាពយន្ត​បែប​រំជួល​ព្រលឹង​ និង​ការ​រួម​ការងារ​លើក​ដំបូង​ជាមួយ​នឹង​ Netflix ជា​លើក​ដំបូង​៕

Telegram-Troryorng
Share.