យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ហ្គាណា បានឲ្យដឹងថាកីឡាករចំនួន៣រូបដែលកំពុងប្រកបអាជីពនៅតំបន់អឺរ៉ុប សម្រេចចិត្តប្តូរសញ្ជាតិមកចូលរួមជាមួយក្រុមជម្រើសជាតិហ្គាណា ដើម្បីលេង World Cup នៅប្រទេសកាតារ ចុងឆ្នាំនេះ។

– ខ្សែការពារស្លាបស្ដាំ Tariq Lamptey របស់ក្រុម Brighton & Hove Albion បានផ្លាស់ពីក្រុមជម្រើសជាតិអង់គ្លេស ទៅលេងអោយក្រុមជម្រើសជាតិហ្គាណា
– ខ្សែប្រយុទ្ធ Iñaki Williams របស់ក្រុម Athletic Club បានផ្លាស់ពីក្រុមជម្រើសជាតិអេស្ប៉ាញ ទៅលេងអោយក្រុមជម្រើសជាតិហ្គាណា។
– ខ្សែការពារ Stephan Ambrosius របស់ក្រុម Hamburger SV បានផ្លាស់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ទៅលេងអោយក្រុមជម្រើសជាតិហ្គាណា។
– ខណ: Mohammed Salisu របស់ក្រុម Southampton បានត្រូវបានកោះហៅចូលក្រុមជម្រើសហ្គាណា ជាលើកដំបូង ក្រោយធ្វើបានល្អនៅទឹកដីអង់គ្លេស។

គួរដឹងថាក្រុមជម្រើសជាតិហ្គាណា ស្ថិតនៅពូល H ជាមួយជើងខ្លាំងដូចជា៖ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ និង កូរ៉េខាងត្បូង។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.