នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២នេះ ស្រាប់តែគេឃើញលោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុកប្រាប់មហាជនអំពី​ ករណីដែល Admin ជីងចក់ថតរូបភាពជាមួយ កាលពីថ្ងៃម្សិលមិញនេះ។ លោក ជំទាវ ហ៊ុន ស៊ីណាត បានអះអាងថា Admin ជីងចក់ មិនបានអាងខ្នងនោះទេ លោកគ្រាន់មកតែមកសុំជួប និងចូលបុណ្យទានវស្សាតែប៉ុណ្ណោះ។

នៅក្នុងវីដេអូ Live ដដែលនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានប្រកាសប្ដឹង លោក ផែង វណ្ណៈ ដែលលោកឈ្មោះលោកជំទាវមកនិយាយទាំងនៅក្នុង ហ្វេសប៊ុក និង TikTok ដោយបង្កាច់បង្ខូច ប្រមាថឱ្យមានការញុះញុង មានការរើសអើងស្អប់ដល់កិត្តិនាមរបស់លោកជំទាវ។ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ថា លោកជំទាវនឹងឱ្យមេធាវី គាវ អ៊ីវ ដាក់ពាក្យបណ្ដឹង ប្ដឹងលោក ផែង វណ្ណៈ ដើម្បីទាមទាររកយុត្តិធម៌។

ជាមួយករណី Admin ជីងចក់ និងអ្នកនាង ទ្រិញ ផល្លា លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា លោកជំទាវពិតជាអរគុណចំពោះសន្តិភាពដែលឱ្យមានច្បាប់ការពារស្ដ្រី ក៏ប៉ុន្តែលោកជំទាវក៏ចង់ឱ្យមានច្បាប់ការពារសម្រាប់បុរសដែល ដូចជាករណី Admin ជីងចក់ ដែលកំពុងរងគ្រោះ និងរងភាពអយុត្តិធម៌។ លោកជំទាវសង្កត់ពាក្យថា បុរសក៏មានបេះដូង និងចេះឈឺចាប់ដូចស្ត្រីដែរ។

ក្នុងរឿងមួយនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ឈ្មោះឱ្យលោក ផែង វណ្ណៈថា «ម្រៀមដៃ១០សែនជ័យបារមីសុំទោស» ហើយលោកអះអាងថា មិនលើកលែងឱ្យលោក ផែន វណ្ណៈ ឡើយ ពោលគឺធ្វើតាមនិតិវិធីច្បាប់មិនឱ្យ ផែង​ វណ្ណៈ រួចខ្លួនឡើយ៕

Share.