យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា លោក Boris Johnson យល់ព្រមលាលែងពីតំណែងជានាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស និង ឈប់ធ្វើជាមេដឹកនាំគណបក្សអភិរក្ស នៅថ្ងៃ​ ព្រហស្បតិ៍ ទី ០៧ ខែ កក្កដា នេះ បន្ទាប់ពីរលកនៃការសុំលាឈប់ច្រើនជាង ៥០នាក់ បានផ្ទុះឡើងនៅក្នុងជួរមន្រ្តីនៅអង់គ្លេស។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋមន្រ្តីចំនួន ៨នាក់ រួមទាំងរដ្ឋលេខាធិការ ២រូប បានលាលែងពីតំណែងក្នុងរយៈពេល ២ម៉ោងចុងក្រោយនេះ បណ្ដាលឲ្យឥទ្ធិពលរបស់លោក Johnson បានធ្លាក់ចុះ ក្រោយពីមនុស្សជំនិតរបស់លោកជាច្រើននាក់បានលាចេញពីជួររដ្ឋាភិបាល។

ទោះជាយ៉ាងណា លោក Johnson នៅតែបន្ដធ្វើជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្នរហូតដល់រដូវស្លឹកឈើជ្រុះ។ ខណៈការប្រកួតប្រជែងរើសមេដឹកគណបក្សអភិរក្ស នឹង ប្រព្រឹត្តទៅនៅរដូវក្ដៅនេះ ហើយនាយករដ្ឋមន្រ្តីថ្មី នឹងចូលមកកាន់តំណែង ស្របពេលគណបក្សនេះធ្វើសន្និសីទក្នុងខែ តុលា ខាងមុខ៕

ប្រភព៖ NDTV

Share.