មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ពេលនេះតារាសម្ដែងស្រី ផាន់ ផាត់ណា កំពុងមានទុក្ខជាទម្ងន់ ដែលម្ដាយរបស់កញ្ញាបានទទួលមរណភាពនៅថ្ងៃទី ៧ ខែកក្កដា នេះ។

តារាសម្ដែងស្រីរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងរៀបរាប់យ៉ាងក្រៀមក្រំថា ៖ «សូមគោរពអញ្ជើញបងប្អូនជិតឆ្ងាយចូលរួមពិធីបុណ្យសពម្ដាយនាងខ្ញុំ ដែលនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ 🙏🙏🙏 លើផ្លូវ៦០ កែងផ្លូវ៥០ ខាងក្រោយវត្តគោគអំពិល ឬក្រោយបុរីជីបម៉ុង! »។

យ៉ាងណាមិញ តារាសម្ដែងស្រី ផាន់ ផាត់ណា មិនទាន់បានបញ្ជាក់នៅឡើយទេថា ម្ដាយរបស់កញ្ញាមរណភាពដោយសារជំងឺ ឬយ៉ាងណានោះទេ។ ក្រោយការបង្ហោះនោះ គេសង្កេតឃើញមានមហាជន និងមិត្តអ្នកសិល្បៈចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ៕

Share.