ដូចមហាជនបានស្គាល់ហើយ តារាចម្រៀង Mario Bobby ជាតារាចម្រៀងជ្រកជាមួយក្រុម ណយណយណា​ ដែលមានវត្តមានពូឃ្លាំងក្នុងនោះ។ ហើយនៅពេលថ្មីៗនេះ លោកបានប្រកាសនៅហ្វេសប៊ុករបស់លោក​ ដើម្បីស្វែងរកបងប្រុសម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍រហូតដល់ពិបាកខ្លួន កម្រើកមិនបានដេកនៅនឹងកន្ទេលមួយកន្លែង ដោយលោកព្យាយាមរកជំនួយដើម្បីជូនបងប្រុសនោះ។

តាមការរៀបរាប់របស់លោក Mario Bobby បានឱ្យដឹងថា លោកបានទាក់ទងរកឃើញបងប្រុសដ៏កម្សត់នោះហើយ​ គាត់មានឈ្មោះ​ ផល​ ចន្ថា​ អាយុ​ ៣៥ឆ្នាំ​ គាត់ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងកោងកង តាំហពីកររហូតដល់ដៃ​ និង​ ជើងកម្រើកមិនបានថែម​ទៀត។ លោកបន្ថែមថា បងប្រុសហូបបានតែបបរតែប៉ុណ្ណោះ​ គាត់រស់នៅប៉ោយប៉ែត គ្រួសារបងចន្ថាមានជីវភាពក្សត់ខ្លាំងបំផុត​។ លោកបានវីដេអូខលជាមួយអ្នកជិតខាងគាត់សុំជួបគាត់​មុននេះ ហើយឆាប់ៗខាងមុខនេះលោកនឹងឡើងទៅជួបគាត់។

តារាចម្រៀង Mario Bobby បានបញ្ជាក់ថា លោកនឹងនាំយកថវិការរបស់បងស្រី​របស់លោកមានឈ្មោះ​ Davy Rose ដែលរស់នៅអូស្ត្រាលីទៅឱ្យក្រុមគ្រួសារគាត់​ ចំនួន​ ៣០០ដុល្លារ ជូនបងប្រុស ផល​ ចន្ថា​ ហើយបើបងប្អូនសប្បុរសដទៃទៀតចង់ជួយគាត់អាចជួយបានតាមរយៈ​ ABA របស់តារាចម្រៀងប្រុសរូបនេះ​ 000796221 (Laochannarith) ថវិការទាំងអស់នឹងទៅដល់ដៃគ្រួសារគាត់ដោយមិនឱ្យបាត់មួយសេនឡើយ​ ។

គួរដឹងដែរថា តារាចម្រៀង Mario Bobby តែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជួយដល់មហាជនភាគច្រើនដែលជួបវិបត្តិខ្វះខាតក្នុងជីវិតប្រចាំថ្ងៃផងដែរ៕

Share.