កំពង់ស្ពឺ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកល្បឿនលឿន បួងចង្កូតគេចជ្រុល ក្រឡាប់ផ្ងារជើងខ្លួនឯង បណ្តាលឲ្យរងខូចខាតធ្ងន់ធ្ងន់ អ្នកបើកបរលូនចេញ គេចខ្លួនបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៦៦-៦៧ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

រថយននតជួបគ្រោះថ្នាក់ខាងលើ ម៉ាក FREIGHT LINER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-1607 សណ្ដោងសឺមីរ៉ុម៉ក ពាក់ស្លាក ភ្នំពេញ 4A-0281 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តអូសសណ្តោងរ៉ឺម៉កដឹកទូកុងតឺន័រ បើកពីលិចទៅកើត ល្បឿន លឿន លុះដល់ចំណុចកើតហេតុ គេចពីរថយន្តខាងមុខ រេចង្កូតទៅស្តាំជ្រុល បណ្តាលឲ្យក្រឡាប់ផ្ងារជើង រង ការខូចខាតធ្ងន់ធ្ងរ។ រីឯអ្នកបើកបរ មិនមានរងរបួសបានលូនចេញហើយគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ខណៈដែលរថយន្តកំពុងជួបបញ្ហា កម្លាំងសមត្ថកិច្ចចុះទៅសម្រួលចរាចរ រួចចាត់វិធានការ ស្ទូចលើករថយន្តចេញពីផ្លូវ ដើម្បីឲ្យចរាចរធូរស្រាលឡើងវិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.