យោងតាមការបញ្ជាក់របស់លោក Fabrizio Romano នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា Cristiano Ronaldo នឹង​មិន​ធ្វើ​ដំណើរ​ជាមួយ Man United ទៅ​ទីក្រុង​បាងកកឡើយ ដោយសារបញ្ហាគ្រួសារ។

ខណ:នៅថ្ងៃអង្គារ ទី១២​ ខែកក្កដា ខាងមុខនេះ ជំនួបដ៏កក្រើកមួយនៅប្រទេសថៃ ក្នុងកីឡដ្ឋាន Rajamangala រវាងក្រុមបិសាចក្រហម Manchester United ប៉ះហង្សក្រហម Liverpool នឹងចាប់ផ្តើម។

នៅក្នុងជំនួបកម្តៅសាច់ដុំបើករដូវកាលដ៏កក្រើកនេះ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានជាតិប្រទេសថៃ  Rajamangala។ ចំណែកតម្លៃសំបុត្រវិញគឺចាប់ពី ១៤៩ដុល្លារ (៥០០០បាត) ដល់៧៤៥ដុល្លារឯណោះ (២៥០០០)៕

Share.