ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ថ្ងៃនេះខេត្តបានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ ដែលជាអាជីវករលក់ដូរ​ (លក់មាស)​ ក្នុងផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្រុមគ្រួសារអ្នកវិជ្ជមានកូវីដ-១៩ និងអាជីរករលក់ដូរនៅក្នុងផ្សារទាំងអស់ បានបំពេញកាតព្វកិច្ចផ្តល់វត្ថុសំណាករកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តរួចរាល់ហើយ។ បន្ទាប់មក អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារ ក៍ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់សុខាភិបាល ពិសេស វិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នេះផងដែរ។

ឯកឧត្តម ជា សុមេធី ក៏បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តវិធានការសុខាភិបាល និងបន្តការគ្រប់គ្រង ចំពោះ អ្នកដែលសង្ស័យសំខាន់ ពិសេស ត្រូវស្រាវជ្រាវ ស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមាន កូវីដ -១៩ ពោលគឺ ត្រូវនាំគាត់ទៅយកសំណាក ហេីយត្រូវពិនិត្យដោយឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ជាបន្ទាន់ ដើម្បីដាក់ពួកគាត់ព្យាបាលឲ្យបានទាន់ពេលវេលាក្នុងករណីវិជ្ជមានកូវីដ -១៩៕

Share.