សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារជាសំឡេង ផ្ញើជូនជន រួមជាតិនៅព្រឹកថ្ងៃសៅរ៍នេះថា កម្ពុជាចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីនហ្សូ អាបេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និង អាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើ ពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យ យកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់ កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕

Share.