ភ្នំពេញ ៖ អ្នកបេីក បរម្នាក់ បំពានភ្លេីង សញ្ញា ចរាចរណ៍ធ្វើឲ្យ រថយន្ត TOYOTA REIZ មួយគ្រឿង បុក ជាមួយ ម៉ូតូ ហុងដាឌ្រីម មួយ គ្រឿង នៅ ផ្លូវ បំបែក ជា បួន ។ ហេតុការណ៍ នេះ បានកេីត ឡើងកាលពី វេលាម៉ោង ១២និង២០នាទីរំលង អធ្រាត្រ ថ្ងៃទី ៩ខែកក្កដា ឆ្នាំ ២០២២ត្រង់ ចំណុច ស្តុបខាងក្រោម ស្ពានអាកាស ផ្សារ ដីហុយ ក្នុងសង្កាត់ ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែង កើត ហេតុ បាន ឲ្យ ដឹង ថា នៅ មុន ពេល កេីតហេតុ គេឃេីញ បុរស នារី ពីរ នាក់ បេីកបររថយន្ត មួយ គ្រឿង ម៉ាក TOYOTA REIZ ពណ៌ស ពាក់ស្លាកលេខរដ្ឋ 07 2-7179ធ្វេីដំណេីរតាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ទិសដៅ ពី កេីតទៅលិច ។ ស្របពេល នោះដែរ ក៏មាន ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោតិ៍សាត់ 1K-9339 ជិះដោយបុរស ពីរនាក់ តាមបណ្ដោយ ផ្លូវ ណត់ ប្រ៊ីត ទិសដៅ ពី ត្បូង ទៅ ជើង ។ លុះដល់ចំណុច កេីតហេតុ ម៉ូតូ និងរថយន្ត ក៏បាន បេីក ឆ្លង កាត់ ស្តុប ទាំង បំពាន ភ្លើង សញ្ញា ចរាចរណ៍ ពណ៌ ក្រហម រួចក៏ ជ្រុល បុក គ្នាពេញទំហឹង បណ្តាល ឲ្យ រថយន្ត រងការ ខូចខាត បែក កាង ខាង មុខ ចំហៀង ខាង ឆ្វេង។ ចំណែក ឯ ម៉ូតូ បានរងការ ខូចខាត បែក ក្បាំង វៀច បូម ខាងមុខ និង បណ្តាល ឲ្យ បុរស ពីរ នាក់ រងរបួស ធ្ងន់ ត្រូវ រថយន្ត គ្លីនិក ឯកជន ដឹក យក ទៅ សង្គ្រោះ ភ្លាមៗ ។

ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច ជំនាញ ក៏ បាន ចុះមកត្រួតពិនិត្យវាស់ វែង រួចយក រថយន្ត និង ម៉ូតូ ទៅ រក្សា ទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំ ដោះស្រាយ ទៅ តាម ផ្លូវ ច្បាប់ នៅពេលក្រោយបន្ត ទៀត៕

អត្ថបទ៖លី សុភ័ស្ត

Share.