ភ្នំពេញ៖  រថយន្តស៊េរីទំនើបមួយគ្រឿង  បើកបរក្នុងស្ថានភាពបោះពួយយ៉ាងលឿន  ជ្រុល ទៅបុកចំពីក្រោយម៉ូតូពេញទំហឹងបណ្តាលឲ្យប្ដីប្រពន្ធ ២ នាក់បាត់បង់ជីវិតភ្លាមៗ ។ រថយន្តមិនទាន់អស់ល្បឿន  បន្តទៅបុករថយន្តប្រភេទដឹកឥវ៉ាន់ចំនួន ២គ្រឿង  បន្ថែម ទៀតបណ្ដោយឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ នេះ កេីត ឡើង នៅ វេលា ម៉ោង ១២  និង ៣០  នាទី យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩  ខែកក្កដា  ឆ្នាំ២០២២  ស្ថិត តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦A ក្នុងភូមិសំបកមាស  សង្កាត់ បាក់ខែង  ខណ្ឌ ជ្រោយ ចង្វារ  រាជធានី ភ្នំពេញ ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖  នៅមុនពេលកេីតហេតុគេ បានឃេីញ ម៉ូតូម៉ាកHONDA WAVE មួយគ្រឿង  ពណ៌ ខ្មៅ  ពាក់ស្លាកលេខកំពង់ឆ្នាំង1C-6138 បេីកបរដោយប្តីប្រពន្ធ២ នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅ ពីលិចទៅកេីត ។

លុះពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចកេីតហេតុក៏ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក MERCEDES BENZ G500 ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា-800 បេីកដោយ បុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅស្របគ្នា ក្នុងស្ថានភាព ល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្ន បុកចំពីក្រោយម៉ូតូពេញទំហឹង ខ្ទាតមនុស្ស ចេញពីម៉ូតូហោះផ្លោងទៅបុកបង្គោលបន្ទះសូឡា ធ្លាក់ចុះមកក្រោមបាក់ក ស្លាប់ ភ្លាមៗ ចំណែកឯស្ត្រីជាប្រពន្ធត្រូវបានរថយន្តកិនអូស ប្រមាណជា៣០ ម៉ែត្រ បណ្តាលឲ្យ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុផងដែរ។

រថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកពីក្រោយរថយន្តម៉ាក Hyundai ប្រភេទ ដឹកឥវ៉ាន់ចំនួន២ គ្រឿងដែលចតសម្រាកក្បែរចិញ្ចើមមផ្លូវ បណ្តាលឲ្យរងការខូចខាត។

រីឯរថយន្តស៊េរីទំនេីបម៉ាក MERCEDES BENZ G500 ទទួលរងការខូចខាតរួញ ផ្នែក ខាងមុខខ្ទិចស្ទេីតែទាំងស្រុងតែម្តង ចំណែកបុរសជាតៃកុងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗក្រោយពីកេីតហេតុ។

សពស្រ្តីប្រពន្ធរងគ្រោះមានឈ្មោះ ភួងស្រី យ័ន អាយុ៤៨ឆ្នាំ ស្នាក់នៅ ភូមិព្រៃថ្នឹង ស្រុកសុីធរកណ្តាល  ខេត្ត ព្រៃវែង។ចំណែកសពបុរសជាប្តីមានឈ្មោះ អន អន់ អាយុ  ៤៩ឆ្នាំ ស្នាក់នៅ ភូមិព្រៃថ្នឹង ស្រុកសុីធរកណ្តាល  ខេត្ត ព្រៃវែងដូចគ្នា។ 

ក្មួយស្រី របស់សពបានប្រាប់ថា បុរសជាប្តីធ្វេីដំណេីរពីស្រុកចម្ការលេី តាមផ្លូវជាតិ លេខ៦A ឆ្ពោះទៅរាជធានីភ្នំពេញ ដេីម្បីទៅយកស្រ្តីជាប្រពន្ធទៅរស់នៅជាមួយនៅ កន្លែងចម្ការ បន្ទាប់ពីទៅយកប្រពន្ធរួចហេីយ ក៏ត្រឡប់ទៅចម្ការវិញជាមួយស្រ្តីជាប្រពន្ធ មិនទាន់បានទៅដល់ផង ក៏ជួបគ្រោះអកុសលត្រូវបានរថយន្តស៊េរីទំនេីប ឆាបយកអាយុ ជីវិតប្តីប្រពន្ធ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យវាស់វែង និងធ្វើកោសល្យ វិច័យសព ធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកសពទៅធ្វេីបុណ្យ តាមប្រពៃណី។ ចំណែកឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

អត្ថបទ៖លី សុភ័ស្ត

Share.