រដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន SHINZO ABE។

រដ្ឋមន្រ្តីការបរទេសអាស៊ានបានលើកឡើងយ៉ាងដូច្នេះថា យើងជារដ្ឋមន្ត្រីការបរទេសអាស៊ានមានក្តីរន្ធត់ និងសោកសៅ ចំពោះការបាញ់សម្លាប់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ ២០២២ ដែលនេះជាទង្វើមិនអាចមានទឡ្ហីករណ៍ត្រឹមត្រូវឡើយ។

យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាមិត្តជាទីស្រឡាញ់រាប់អានដ៏ប្រពៃរបស់អាស៊ាន។

Share.