ផ្ទៃដីជាង៣០០ហិកតា អ្នកវិនិយោគអចលទ្រព្យកំពុងអភិវឌ្ឍន៍ជាដីឡូតិ៍ និងលំនៅដ្ឋាន ជាផ្នែកមួយធ្វើឲ្យអ្នកខេត្តកំពង់ធំ កំពុងមានស្នាមញញឹម នៃការផ្ទុះឡើង នៃចលនាសេដ្ឋកិច្ច ក្នុងទីកដីស្រុកស្ទោង ខេត្តកំពង់ធំ។

លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ ម្ចាស់ក្រុមហ៊ុនបុរី KP ម៉ន ដានី បាននិយាយថា ការអភិវឌ្ឍន៍ដីឡូតិ៍ និងលំនៅដ្ឋាន លើផ្ទៃដីទំហំ ៣២៧ហិកតា នៅស្រុកស្ទោង គឺជាផ្នែកមួយនៃការចូលរួមអភិឌ្ឍន៍ក្នុងតំបន់នេះ ខណៈដែល គម្រោងធំៗនៅមិនទាន់មានមកអភិវឌ្ឈន៍ ក្នុងស្រុកស្ទោងនេះនៅឡើយ ដូចនេះហើយទើប​ក្រុមហ៊ុនរបស់លោក បានចាប់ផ្តើមធ្វើមុនគេនៅទីនេះ។

ការអភិវឌ្ឈលើផ្ទៃដីជាង៣០០ហិកតាខាងលើនេះ​ គឺជាការអភិវឌ្ឍន៍តំបន់នេះឱ្យទៅជាលំនៅឋានដែលទាន់សម័យ ដោយតំបន់ខាងលើនេះ មានការ៉ាស់សាំង សាលារៀន ហាងទំនិញផ្សេងៗ និងរីស្សត ដោយមានប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធទឹក និងភ្លើងរួចជាស្រេចហើយ។

បន្ថែមលើនេះ លោកជំទាវ ម៉ន ដានី ក៏បានគាំទ្រជាមួយនឹងគោលបំណងនៃការអភិវឌ្ឍដីនៅតាមបណ្តាខេត្តនេះដែរ ដោយលោកជំទាវបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើផ្លូវជិះតាមស្ទឹងរហូតមួយជុំដល់ដីចុងខាងក្រោយ ហើយត្រឡប់មកចំកណ្តាលដីវិញ ហើយក៏មានជីកជាស្រះ ជាសួន និងការរៀបចំផ្សេងៗទៀតដើម្បីទុកលំហែរកាយ។

ជាមួយការប្តេជ្ញាចិត្តលើភាពជោគជ័យនៃការអភិវឌ្ឍគម្រោងដីឡូតិ៍នៅតាមបណ្តាខេត្តនេះដែរ ក្រុមហ៊ុនបាន​ប្រកាសបើក​ដំណើរការលក់គម្រោងមួយនេះ ចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ៕

Share.