តាមសមត្ថកិច្ចកសាងសំណុំរឿង និងចាប់ខ្លួនករណីផលិត និងចែកចាយរូបភាពអាសអាភាសនេះកើតឡើងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៧នាទី នៅចំណុចផ្ទះជួល ភូមិព្រែកសំរោងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ឡ. ដ.ល. ភេទស្រី អាយុ២៥ឆ្នាំជាកម្មការនីរោងចក្រ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល ។ ឯជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ (ឃាត់ខ្លួន)មុខរបរ ជាងថត មានទីលំនៅ ភូមិលេខ៤សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រើលេខទូរសព្ទ ០៧០ ៦៥៥ ៧៨៥ /០៧០ ៨៦៤ ៨៤០ និងប្រើគណនីហ្វេសប៊ុកឈ្មោះ Bong Cheath មានដាក់តាំងរូបដើមត្រសក់ (ជាអតីតសង្សាររបស់ជនរងគ្រោះ)។

ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចរឹបអូសវត្ថុតាងចាប់យក រួមមាន៖
១-ម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH110 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CC-8130 លេខតួ E48-132638 លេខម៉ាស៊ីន E48-132638
២-ទូរសព្ទម៉ាក Iphone X មួយគ្រឿង ពណ៌ស
៣-ក្រដាសលេខទូរសព្ទ 096 7545550 មួយសន្លឹក
៤-ក្រដាសកត់អក្សរ Bongcheath123 មួយសន្លឹក។
ចំពោះរឿងហេតុ សមត្ថកិច្ច បញ្ជាក់ថា កាលពី ឆ្នាំ២០១៤ ជនរងគ្រោះ និង ជនសង្ស័យ មានទំនាក់ទំនងស្នេហានិងគ្នា បានរស់នៅជាមួយគ្នា រហូតដល់ឆ្នាំ២០១៩ ជនរងគ្រោះ បានដឹងថា ជនសង្ស័យមានប្រពន្ធ និងកូនពីរនាក់។ ក្រោយដឹងថាជនសង្ស័យមានប្រពន្ធ-កូនហើយ ជនរងគ្រោះ ក៏សុំចែកផ្លូវគ្នាម្តងហើយម្តងទៀត ប៉ុន្តែជនសង្ស័យមិនព្រមនោះទេ។ជនរងគ្រោះបានឲ្យដឹងទៀតថា៖ រាល់ដងដែលនៅដេកជាមួយគ្នា គឺឈ្មោះ ហ៊ួរ សុជាតិ តែងតែលួច ថតរូបអាក្រាតកាយ និងវីដេអូ រាល់ពេលខ្លួនបានដេកជាមួយគ្នា ពេលដែលជនរងគ្រោះបានដឹង ហើយបានឲ្យជនសង្ស័យលុបចេញ ប៉ុន្ដែមិនព្រមលុប គឺទុកគំរាមមកលើជនរងគ្រោះ។
លុះដល់ថ្ងៃទី១៩.០៥.២០២១ ឈ្មោះ ឡ.ដ.ល. បានបើកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Sarak Samrab លេងដូចសព្វដង ស្រាប់តែឃើញ មានការផ្ញើរថតរូបអាក្រាតកាយ និងវីដេអូរួមរ័កគ្នារវាង ឈ្មោះ ហ៊ួរ សុជាតិ និងឈ្មោះ ឡ.ដ.ល. នៅក្នុងផ្ទះសំណាក់ មួយកន្លែង (ឈ្មោះហ៊ួរ សុជាតិ ជាអ្នកលួចថត) ផ្ញើទៅគណនីហ្វេសប៊ុក ជាច្រើនទៀតតាមរយៈ Messager របស់ជនរងគ្រោះ ពេលនោះជនរងគ្រោះ បានឆែកមើលគណនីហ្វេសប៊ុក របស់ខ្លួនទើបដឹងថា ជនសង្ស័យលួចចូលប្រើគណនីហ្វេសប៊ុក របស់ខ្លួន ក្នុងការចែកចាយវីដេអូអាសអាភាស របស់ជនរងគ្រោះ ខាងលើទៅ គណនីហ្វេសប៊ុកផ្សេងទៀត។ ជនរងគ្រោះបានបញ្ជាក់ទៀតថា មានតែជនសង្ស័យប៉ុណ្ណោះ ដែលមានរូបភាពអាក្រាតកាយ និងវីដេអូនេះ ហើយជនសង្ស័យ ធ្លាប់បានគំរាមគំហែង ជនរងគ្រោះថែមទៀត។
តាមការស្រាវជ្រាវ ស៊ើបអង្កេត របស់សមត្ថកិច្ច អះអាងថា តាមការបំភ្លឺពីម្ចាស់ Facebook ឈ្មោះ Sarak Semrab(ជនរងគ្រោះ) បានឲ្យដឹងថាឈ្មោះ ហ៊ួរ សុជាតិ បានថតរូប អាក្រាតកាយ និងវីដេអូ ដែលដេកជាមួយជនរងគ្រោះ ផ្ញើចែកចាយរូបភាពអាសអាភាស ទាំងនេះ ទៅឲ្យគណនី Facebook ជាច្រើនដែលមានឈ្មោះ ឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរះ បុត្រ ដែលសុទ្ធតែបងប្អូន មិត្ដភ័ក្ដរបស់ជនរងគ្រោះ នឹងបានយករូបភាពទាំងនេះ ទៅប្រាប់គេនៅកន្លែងធ្វើការ របស់ជនរងគ្រោះទៀតផង ថែមទាំងគម្រាមទារប្រាក់ពីជនរងគ្រោះ បើចង់ឲ្យលុបរូបថតអាក្រាតកាយទាំងនេះ គឺមួយសន្លឹក២០$(ម្ភៃដុល្លារ) ។
ជុំវិញករណីនេះ ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចចូលលេងក្នុងគណនីហ្វេសប៊ុកឈ្មោះ Sarak Semrab ដែលជារបស់ជនរងគ្រោះឈ្មោះឡ.ដ.ល. និងបានចែកចាយរូបភាពអាក្រាតកាយ និងវីដេអូដែលខ្លួនបានដេករួមរ័កជាមួយជនរងគ្រោះ ទៅអោយគណនីហ្វេសប៊ុកជាច្រើនដែលមានឈ្មោះសំអេង វួចឆេង ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះសុខ លាភ ភេទស្រី អាយុ១៩ឆ្នាំ និងឈ្មោះអឿន ទាប ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង អស់គ្នា មានទីលំនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឈ្មោះឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរះ បុត្រ។
ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ក៏បានសារភាពបន្ថែមទៀតថាខ្លួនពិតជាបានទៅកន្លែងធ្វើការរបស់ជនរងគ្រោះជួបជាមួយឈ្មោះ សរ វ៉ាន់នី ភេទស្រី អាយុ៣០ឆ្នាំ ហើយបានបង្ហាញរូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅអោយឈ្មោះ សរ វ៉ាន់នី បានឃើញ និងប្រាប់ទៅជនរងគ្រោះ។ មូលហេតុដែលជនសង្ស័យចែកចាយរូបភាពអាក្រាតកាយនិងវីដេអូ ដែលខ្លួនបានរួមរ័កជាមួយជនរងគ្រោះទៅឲ្យគណនីហ្វេសប៊ុកជាច្រើននោះគឺដោយសារខ្លួនបានមានទំនាស់ ជាមួយជនរងគ្រោះឈ្មោះឡ.ដ.ល. ដែលសុំផ្តាច់ទំនាក់ទំនងជាមួយខ្លួនព្រោះជនរងគ្រោះមានគូដណ្តឹង។
តើទង្វើនេះ ចូលជាបទល្មើសអ្វី? ជាបឋមសមត្ថកិច្ចនគរបាលខេត្តកណ្ដាលកសាងសំណុំរឿងករណី ផលិតនិងចែកចាយរូបភាពអាសអាភាស។ យោងតាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសនេះ មានចែងក្នុងមាត្រា៣៩ ត្រង់វាក្យខ័ណ្ឌទី៣ កំណត់ទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី២សែនរៀលទៅ២លានរៀល។ នីតិវិធីបន្ត រង់ចាំអយ្យការ ចោទប្រកាន់ផ្លូវការទៀត។
អត្ថបទ៖ ឃុត ខេមី
