រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះថា មានមនុស្សបានឆ្លងជំងឺកូវីដ១៩ ចំនួន ១០៦នាក់បន្ថែមទៀតនៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្ត។ក្នុងនោះស្រុកសំរោងទងមានអ្នកឆ្លងរហូតដល់ជិត ៧០នាក់។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ទាំងអស់ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិត ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺបានជូនដំណឹងថា មានអ្នកជំងឺចំនួន១៧៨នាក់បានជាសះស្បើយឡើងវិញផងដែរ។

គិតរហូតមកដល់ពេលនេះនៅកំពង់ស្ពឺមាន អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៦០នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៦៤នាក់ ស្លាប់ចំនួន ១៣នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់ ៕

Share.