យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ចំនួន៦៤នាក់បន្ថែមទៀតបានជាសះស្បើយឡើងវិញនៅក្នុងខេត្តកំពង់ចាមខណៈដែលមានអ្នកឆ្លងថ្មីចំនួន២២នាក់នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសនៅថ្ងៃនេះថា ក្នុងចំណោមមនុស្សចំនួន ២២នាក់ ក្នុងនោះស្រុកជើងព្រៃ ០៦នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០២នាក់ ស្រុកស្រីសន្ធរ ០៣នាក់ ព្រៃឈរ ០៣នាក់ ខេត្តត្បូងឃ្មុំ ចំនួន ០១នាក់។

ចំពោះអ្នកជំងឺដែលបានសះជាឡើងវិញទាំង៦៤នាក់នោះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាមនិងមណ្ឌលព្យាបាល កម្រិតស្រាលវិទ្យាល័យព្រះសីហនុ៕

Share.