បាត់ដំបង÷ ផ្លូវមាត់ច្រាំងស្ទឹងសង្កែ បានបាក់ស្រុតជាច្រើនម៉ែត្រដោយសារទឹកជំនន់ អាជ្ញាធរឃុំព្រែកហ្លួង ស្រុកឯកភ្នំ អំពាវដល់ពលរដ្ឋឆ្លងកាត់យត្រូវប្រុងប្រយ័ត្នខ្ពស់។

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២កន្លងមកនេះអាជ្ញាធរឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើទាំងអស់ត្រូវប្រយ័ត្នខ្ពស់ដោយ ត្រូវកាត់បន្ថយការដឹកជញ្ជូនធ្ងន់ៗ និងត្រូវចរាចរណ៍យ៉ឺតៗចំពោះយាន្តយន្តគ្រប់ប្រភេទដែលចាំបាច់ឆ្លងកាត់។

កំណាត់ផ្លូវនៅប្របមាត់ស្ទឹងសង្កែត្រើយខាងកើតដែលបាក់ និងស្រុតតាំងពីថ្ងៃទី ១២ ខែកក្កដាមកត្រង់ទីតាំងភូមិសាស្ត្រភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ជាប្រភេទផ្លូវកៅស៊ូលេខ១៥៣ កសាងនៅឆ្នាំ២០១២ បានបណ្តាលឲ្យរងការខូចខាតមានប្រវែងប្រមាណ ២០០ម៉ែត្រ។

ប្រភពពីអាជ្ញាធរដដែលបន្តថា កំណាត់ផ្លូវដែលបាក់ និងស្រុត មិនមែនដោយសារការធ្វើដំណើរ ឬដឹកជញ្ជូនធ្ងន់ទាំងស្រុងនោះទេ បញ្ហាប្រឈមខ្លាំងបណ្តាកមកពីទឹកជំនន់ គឺមួយឆ្នាំបាក់ស្រុតបន្តិចៗរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ ដំបងក្រញូង

Share.