ក្រោយទទួលបានសំបុត្រលាលែងពីតំណែងជាផ្លូវការរបស់អតីតប្រធានាធិបតីស្រីលង្កា ដែលភៀសខ្លួនចេញពីប្រទេសនោះ ពេលនេះនាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremasinghe បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីជំនួសអតីតប្រធានាធិបតីលោក Gotabaya Rajapaksa ដែរបានគេចខ្លួនពេលមានការតវ៉ាជាច្រើនខែប្រឆាំងនឹងរូបលោក។

លោក Ranil Wickremasinghe ជាប្រធានាធិបតីស្ដីទី ជំនួសលោក Gotabaya Rajapaksa

ការិយាល័យរបស់លោក Wickremesinghe បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថា លោក Ranil Wickremasinghe អាយុ ៧៣ឆ្នាំ បានស្បថចូលកាន់តំណែងនៅចំពោះមុខចៅក្រម Jayantha Jayasuriya នៅថ្ងៃ សុក្រ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២២នេះ។

លោក Wickremesinghe ត្រូវបានចូលជាសមាជិកប្រធានាធិបតីដោយស្វ័យប្រវត្តិនៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសស្រីលង្កា ប៉ុន្ដែក្រុមបាតុករជាច្រើនមើលឃើញថា លោកមានភាពស្មុគស្មាញនៅក្នុងការគ្រប់គ្រង។

លោក Gotabaya Rajapaksa ជាអតីតប្រធានាធិបតីស្រីលង្កា ដែលរត់ភៀសខ្លួនចេញពីប្រទេស

ដោយឡែកការិយាល័យអ្នកនាំពាក្យបាននិយាយថា សភាតំណាងរាស្រ្តនឹងជួបប្រជុំគ្នានៅថ្ងៃ ពុធ សប្ដាហ៍ក្រោយ ដើម្បីជ្រើសរើសសមាជិកសភាមួយរូបមកបន្ដតំណែងពីលោក Gotabaya Rajapaksa សម្រប់អាណត្តិដែលនៅសល់របស់អតីតប្រធានាធិបតីរូបនេះ៕

ប្រភព៖ CNA

Share.