កណ្តាល ៖ រថយន្តម៉ាកRIVOមួយគ្រឿង បើកល្បឿនលឿនជ្រុលបុកពីក្រោយFORD កំពុងចតឈប់ចិញ្ចើមផ្លូវ ម្ចាស់ចុះទៅហូបបាយ បណ្តាលឲ្យរងខូចខាងទាំង២គ្រឿង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តម៉ាកRIVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-6808 បើកល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយភាគីរថយន្តFORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-1760 កំពុងចតឈប់ពីជើងទៅត្បូង នៅចិញ្ចើមផ្លូវ ម្ចាស់ចុះហូបបាយ បណ្តាលឲ្យរងខូចខាត រថយន្តRIVO ខូចខាតខាងមុខធ្ងន់ ចំណែករថយន្តFORD រងខូចខាតកំពិតផ្នែកខាងក្រោយ ។

ក្រោយកើតហេតុ ស្ត្រីម្នាក់ជិះក្នុងរថយន្តRIVO ភ័យរកកល់នឹងសន្លប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យ ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានភាគីសងខាងសុំធ្វើការនិយាយសម្របសម្រួលគ្នា ដោយខាងរថយន្តRIVOចេញសងថ្លៃខូចខាតទៅឲ្យរថយន្តFORD ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

អត្ថងបទ÷ តាតុង សែនជ័យ

Share.