ក្រោយ​មាន​ដំណឹង​ថា​នឹង​រៀបចំ​ពានរង្វាន់ CNCC League 2021 ក្នុង​ខែ​មិថុនា មាន៨​ក្រុម​ចូលរួម​ នៅ​ពេល​នេះ​គណៈកម្មការ​ប្រកួត​បាល់ទាត់ជាតិ​កម្ពុជា (CNCC) បាន​ប្រកាស​បង្ហាញ​សមាសភាព​បេក្ខជន​ផ្លូវការ​ហើយ ដោយ​ប្តូរ​តែ​ក្រុម​អាយ អេស អាយ ដង្កោសែនជ័យ ចូល​ជំនួស​ក្រុម​គីរីវង់សុខសែនជ័យ។

ដូច្នេះ​ក្រុម​ប្រកួត​ផ្លូវការ​មាន៖
១.វិសាខា
២.ព្រះខ័នរាជស្វាយរៀង
៣.បឹងកេត
៤.ខេត្ត​ព្រៃវែង
៥.កងយោធពលខេមរភូមិន្ទ (ទ័ព)
៦.យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី
៧.អាយ អេស អាយ ដង្កោសែនជ័យ
៨.ភ្នំពេញក្រោន

តាម​ដំណឹង​​​ក្រៅ​ផ្លូវការ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៥ ដល់​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ក្រុមដែល​ចូលរួម​ត្រូវ​​បែងចែក​ជា​២ពូល (១ពូល​មាន​៤ក្រុម) ​ប្រកួត​គ្នា​តែ​១ជើង​ប៉ុណ្ណោះ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ក្រុម​ឈ្នះ​បន្ត​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.