ក្រោយ​​ធ្វើ​ដំណើរ​រយៈពេល​៣៨ម៉ោង​ពី​កម្ពុជា ទៅ​បារ៉ែន ពោល​គឺ​ចេញ​ដំណើរ​ពី​ម៉ោង​១១:៥៥នាទី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី២៨ ខែ​ឧសភា ទៅ​ដល់​នៅ​ម៉ោង​១០​យប់​ថ្ងៃ​សៅរ៍ ទី២៩ ខែ​ឧសភា ហើយ​នៅ​ម៉ោង​៦​ល្ងាច​​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ទើប​ចេញ​លទ្ធផល​ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ ថា​«អវិជ្ជមាន» ទាំង​អស់​គ្នា។

សហព័ន្ធ​កីឡា​បាល់ទាត់​បញ្ជាក់​ថា៖«លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ជំងឺ​ឆ្លង​កូវីដ-១៩​ របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពេល​ធ្វើ​ដំណើរ​​ចូល​ប្រទេស​បារ៉ែន បាន​ចេញ​មក​ហើយ​ យើង​អាច​ចាប់​ផ្ដើម​ការ​ហ្វឹកហាត់​យើង​បាន»។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ចូលរួម​ប្រកួត​វគ្គ​​ជម្រុះ​ពូល C ​ជុំទី២ នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដោយ​មាន​ក្រុម​អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ារ៉ែន និង​ហុងកុង ខណៈ​ប្រកួត​ដែល​នៅ​សល់​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា៕

Share.