វឿន វាសនា ជាមួយ​មិត្តរួមក្រុម Lavie Long An (រូបថត៖ នៅ សាម៉េត)

សមាជិក​ជម្រើសជាតិ​បាល់ទះ​​កម្ពុជា​ កីឡាករ​ វឿន វាសនា និង​គ្រូ​ជំនួយ​១រូប​គឺ​លោក នៅ សាម៉េត បាន​ធ្វើដំណើរ​ដល់​មាតុភូមិ​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​​បំពេញ​អាជីព​នៅ​ក្រៅ​ប្រទេស ជាមួយ​ក្លិប​បាល់ទះ Lavie Long An ក្នុង​ការ​ប្រកួត​ដណ្តើម​ជើង​ឯក​ថ្នាក់​ជាតិ​វៀតណាម កាល​ពី​ពេល​ថ្មីៗ។

ពានរង្វាន់​​ជើង​ឯក​ថ្នាក់​ជាតិ​វៀតណាម មាន​ក្រុម​បាល់ទះ​ផ្នែក​បុរស​ចូលរួម​សរុប​​១១​ក្រុម ដោយ​បែងចែក​ជា​២​ពូល ប្រកួត​ពី​ថ្ងៃ​ទី​៣ ដល់​១៧ ខែ​កក្កដា ឆ្នាំ​២០២២ សរុប​ទាំង​អស់​មាន​៤០ប្រកួត​។

វិញ្ញាសា​បុរស​ ពូល A មាន​៦ក្រុម ដូចជា Tràng An Ninh Bình, Hà Tĩnh, Hà Nội, VLXD Bình Dương, Bến Tre, XSKT Vĩnh Long ចំណែក​ពូល B មាន​៥ក្រុម ​គឺ​ Thể Công, Sanest Khánh Hòa, Biên Phòng, TP. Hồ Chí Minh, Lavie Long An។

វឿន វាសនា កាលប្រកួតនៅវៀតណាម រូបថត៖Ý Nguyễn – Reporter in Thethao247.vn

ចំណែក​លទ្ធផល​​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​របស់​ក្រុម Lavie Long An មាន៖
-៣ កក្កដា ២០២២៖ Thể Công ៣-០ Lavie Long An (២៥-២៣,២៥-២១,២៥-២០)
-៥ កក្កដា ២០២២៖ Biên Phòng ៣-០ Lavie Long An (២៥-១៩,២៩-២៧,២៥-២២)
-៨ កក្កដា ២០២២៖ Lavie Long An ៣-២ TP. Hồ Chí Minh (២៥-២២,២៣-២៥,២០-២៥,២៨-២៦,១៥-១១)
-៧ កក្កដា ២០២២៖ Lavie Long An ០-៣ Sanest Khánh Hòa (១៦-២៥,១៦-២៥,២៣-២៥)

វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៩ មាន៖
​-១៣ កក្កដា ២០២២ Lavie Long An ៣-០ Bến Tre (២៥-២៣,២៥-១៣,​២៥-២១)
-១៥ កក្កដា ២០២២ Lavie Long An ៣-០ XSKT Vĩnh Long (២៥-២២,២៥-២២,២៧-២៥)

ចំណែក​ក្រុម​ជ័យលាភី​​ឆ្នាំ​២០២២ នេះ​ជើង​ឯក​បាន​ទៅ​ក្រុម Tràng An Ninh Bình ហើយ​ក្រុម Sanest Khánh Hòa ជាម្ចាស់​ជើង​ឯក​រង និង​ក្រុម Hà Nội ឈរ​លេខ៣៕

ខាងក្រោម​ជា​វីដេអូ​ដែល​ផ្សាយផ្ទាល់​ដោយ On Sport Plus គ្រប់ការប្រកួត៖

Share.