គិត​ត្រឹម​ពេល​នេះ​គណៈកម្មការ​ UEFA បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេទាំង​៨ ​ឡើង​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​បាល់ទាត់ UEFA Women’s Euro 2022 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេលំដាប់ទី២ ប្រចាំ​ទ្វីប​អឺរ៉ុប។

កម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយពាន UEFA Women’s Euro 2022៖
– ថ្ងៃទី២០ ខែកក្កដា អង់គ្លេស ប៉ះ អេស្ប៉ាញ នៅកីឡដ្ឋាន Falmer
– ថ្ងៃទី២១ ខែកក្កដា បារាំង ប៉ះ ហូឡង់ នៅកីឡដ្ឋាន Leigh Sports Village
– ថ្ងៃទី២២ ខែកក្កដា ស៊ុយអែត ប៉ះ បែលហ្ស៊ិក នៅកីឡដ្ឋាន Brentford Community
– ថ្ងៃទី២៣ ខែកក្កដា អាល្លឺម៉ង់ ប៉ះ អូទ្រីស នៅកីឡដ្ឋាន New York។

ពានរង្វាន់ UEFA Women’s Euro បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៨២ ហើយ​ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះច្រើនជាងគេសរុប៨លើក តាមពីក្រោយដោយ ន័រវេស ចំនួន២លើក ខណ: ស៊ុយអែត និង ហូឡង់ បាន១លើកដូចគ្នា៕





Share.