យោង​តាម​គេហទំព័រ​ Dramapotatos បាន​ចាត់​លំដាប់​ថ្នាក់​ភាពយន្ត​ភាគ​ចិន​ដែល​ល្អ​មើល​និង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា​ចំនួន​១០​រឿង​ប្រចាំ​ខែ​ឧសភា​នេះ​ ចង់​ដឹង​ថាមាន​រឿង​ណា​ខ្លះ​សូមតាមដាន​ខាង​ក្រោម​នេះ​ដូច​​​តទៅ​៖

១​. Going ​Rural​ (​温暖的味道​)

–       តួ​ ​Sun Guangming ​សម្តែង​ដោយ​ Jin Dong​
–       ​ចំនួន​ភាគ​៖​ ​៤០​ភាគ​
–      ​សាច់​រឿង​៖​ ​រៀបរាប់​ពី​ដំណើរ​រឿង​របស់​លេខា​បក្ស​ទី​១​ ​Sun​ ​Guangming​ ​បាន​ចុះ​ទៅ​ជនបទ​ ដើម្បី​ពង្រឹង​យន្តការ​គ្រប់គ្រង​នៅ​ថ្នាក់​មូលដ្ឋាន​លើក​កម្ពស់​ជីវភាព​រស់​នៅ​​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ជំរុញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ ​ដោយ​ទីផុត​ ​នាំ​ឱ្យ​អ្នក​ភូមិ​ទាំងអស់​មាន​ជីវភាព​ធូរធារ​។​

​២. ​Moonlight​ (​月光变奏曲​)​

–       ​តួ​ប្រុស​ ​Zhou​ ​Chuan​ ​សម្តែង​ដោយ​ ​Ryan Ding ​តួ​ស្រី​ Chu Li ​សម្តែង​ដោយ​ Esther Yu​
–      ​ចំនួន​ភាគ​៖​ ​៣៦​ ​(​រឿង​សម័យ​)​
–      ​សាច់​រឿង​៖​ ​អ្នក​និពន្ធ​ ​Zhou​ ​Chuan​ ​តែងតែ​អះអាង​ថា​អ្នក​និពន្ធ​សម័យ​អ៊ីនធឺណេត​បាន​ស្លាប់​ ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់​នៅ​ពេល​ជួប​នឹង​ ​Chuli​ ​អ្នក​និពន្ធ​ស្រី​ជើង​ថ្មី​ ​ដែល​ស្រឡាញ់​និង​ចូលចិត្ត​ការ​និពន្ធ​បំផុត​ ទោះ​បី​ជា​នាង​មិន​បាន​រៀន​ជំនាញ​ផ្នែក​នេះ​ក៏​ដោយ​។​ ​ក្រៅ​ពី​មិត្តរួម​ការងារ​ ​Chuli​ ​នៅ​ជា​ដៃ​គូ​ឆាត​អនឡាញ​ដ៏​យល់​ចិត្ត​របស់​ Zhou​​Chuan​​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​និស្ស័យ​កាន់​តែ​ពិសេស​ ព្រោះ​ទំនាក់ទំនង​អ្នកទាំង​ពីរ​វិវត្ត​ទៅ​ជា​ម្ចាស់​ផ្ទះ​និង​អ្នក​ជួល​។​​Zhou​Chuan​ ដែល​អ្នកគាំទ្រ​តែងតែ​ចាត់​ទុក​ជា​សុភាព​បុរស​ក្នុង​ដួងចិត្ត​របស់​ហ្វេន​សៀវភៅ​របស់​គាត់​ ​បែរ​ជា​ប្រៀប​ដូច​ជា​គ្រូ​សម្តែង​ល្ខោន​ដែល​មាន​មុខ​ពីរ​ ​សម្រាប់​នាង​តូច​ ​Chuli​។​ ​ឈុត​ឆាក​ស្នេហា​ផ្អែមល្អែម​ និង​ឈ្លោះ​ទាស់​គ្នា​ទាំង​ក្នុង​អនឡាញ​និង​ជីវិត​ពិត​របស់​យុវតី​និង​លោក​គ្រូ​ល្ខោន​មុខ​ពីរ​ ​បន្ថែម​នឹង​ការ​តស៊ូ​មិន​រួញរា​ ដើម្បី​និពន្ធ​សៀវភៅ​ដ៏​ល្អ​សម្រាប់​អ្នក​បាន​ បាន​បង្កើត​ទៅ​ជា​កម្រង​ស្នេហា​អ្នក​និពន្ធ​ដែល​មាន​ទាំង​ផ្អែម​និង​សំណើច​។​

៣. ​Time​ Flies ​and​ ​You​ Are​ ​Here (​雁归西窗月)

–       ​តួ​ប្រុស ​Zhao Xiaoqian ​សម្តែង​ដោយ​ Joseph Zeng,  ​តួស្រី ​Xie Xiaoman​ សម្តែង​ដោយ​ Jie Liang
–       ​ចំនួន​ភាគ​៖​ ​៣២​ភាគ​ ​(​រឿង​បុរាណ​)​
–      ​សាច់រឿង​៖​Xie​​Xiaoman​នារី​សាមញ្ញ​ម្នាក់​ ដោយ​ការ​លេង​សើច​នៃ​ព្រហ្មលិខិត​បាន​ធ្វើ​ឱ្យ​ទាស់ចិត្ត​ដល់​រាជបុត្រ​ ​Zhao​ ​Xiaoqian​។​ ​ហើយ​កាន់​តែ​អស្ចារ្យ​នោះ​ប្រៀប​ដូច​ជា​ព្រហ្មលិខិត​លេង​សើច​​ ​ធ្វើ​ឱ្យ​អ្នក​ពីរ​ត្រូវ​មក​រួមរស់​ជាមួយ​គ្នា​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ដោយ​លិខិត​អាពាហ៍ពិពាហ៍​មួយ​ច្បាប់​។ ​ចាប់ផ្តើម​ពី​ការ​ឈ្លោះ​ប្រកែក​គ្នា​រាល់ថ្ងៃ​ទៅ​ជា​ការ​យល់ចិត្ត​យល់​ថ្លើម​ ​Zhao​ ​Xiaoqian​ ​និង​ ​Xie​ ​Xiaoman​ ​កាន់​ដៃ​គ្នា​ពុះពារ​គ្រា​លំបាក​ និង​ឆ្លង​កាត់​ឧបសគ្គ​គ្រប់​យ៉ាង​ ​ហើយ​ទទួល​បាន​នៅ​ស្នេហា​ដ៏​រ៉ូម៉ែនទិច​មួយ​។​

​៤. ​Qing Luo​ (​清落​)​

–       ​តួ​ប្រុស​ ​Ye ​XiuDu ​សម្តែង​ដោយ​ Xueyi Liu, ​តួស្រី​ ​Yu Qingluo ​សម្តែង​ដោយ​ ​Wang ziwei​
–       ​ចំនួន​ភាគ​៖​​ ២៤​ភាគ​ ​(​រឿង​បុរាណ​)​
–      ​សាច់​រឿង​៖​ ​ក្រោយ​បាត់​មុខ​អស់​រយៈពេល​ ​៧ ​ឆ្នាំ ​គ្រូ​ពេទ្យ​លាក់មុខ​/​គ្រូពេទ្យ​ខ្មោច​ ​Yu​ ​Qingluo​ បាន​នាំ​យក​ជំនាញ​ពេទ្យ​ដែល​មាន​តែ​មួយ​លើ​លោក​ ​ចូល​ក្នុង​ពិភពគុន​ ​ដើម្បី​ស្វែងរក​ឪពុក​ឱ្យ​កូន​ប្រុស​នាង​ ​Nan Nan​។​ នៅ​ក្នុង​ដំណើរ​ផ្សង​ព្រេង​នេះ​ Yu Qingluo ​បាន​ជួប​ជាមួយ​រាជបុត្រ​មុខ​កាច​ ​Ye Xiu​Du។​ ​ដោយ​សារ​តែ​​ ​Ye XiuDu ​មាន​មុខ​ស្រដៀង​នឹង​សត្រូវ​ម្នាក់​របស់​នាង​ ​ធ្វើ​ឱ្យ​រាល់​ពេល​ដែល​ជួប​ជាមួយ​ ​Yu​ ​Qingluo​ តែង​លឺ​សម្លេង​ឈ្លោះ​គ្នា​ជានិច្ច​ ​ដែល​ក្រោយ​មក​ទើប​ដឹង​ថា​វា​គ្រាន់​តែ​ជា​ការ​ចៃដន្យ​។​ ​ក្នុង​សមាសភាព​ជា​ពេទ្យ​ខ្មោច​ ធ្វើ​ឱ្យ​នាង​ត្រូវ​ជាប់​ជំពាក់​ជាមួយ​ ​Ye​ ​XiuDu​ ​ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ជា​សត្រូវ​មក​ពី​គ្រប់​ទិសទី​។​ ​នៅ​ទី​បំផុត​នាង​ក៏​បាន​ដឹង​ថា​ Ye XiuDu ​ជា​ឪពុក​បង្កើត​របស់​ក្មេង​ប្រុស​ ​Nan​ ​Nan​។​​ ​នៅ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​ទាំងពីរ​នៅ​ជាមួយ​គ្នា​នោះ​ ការ​ស្រឡាញ់​ដែល​ឥត​លក្ខខណ្ឌ​របស់​​Ye​XiuDu​​ធ្វើ​ឱ្យ​គ្រូពេទ្យ​រូប​ស្រស់​នេះ​ សម្រេច​ចិត្ត​រស់​នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​។​

៥. ​Please ​Feel​ ​At ​Ease​, ​Mr. ​Ling​ (​一不小心捡到爱​)​

–       ​តួ​ប្រុស​ ​Ling Yue  ​សម្តែង​ដោយ​Te Liu ​តួ​ស្រី​ ​Gu Anxin ​សម្តែង​ដោយ​ Lusi Zhao​
–     ​ ​ចំនួន​ភាគ​៖​ ​២៤ភាគ​ ​(​រឿង​សម័យ​)​
–      ​សាច់​រឿង​៖​ ​និយាយ​អំពី​ដំណើរ​រឿង​ ​Deliver ​ស្រី​ស្អាត​ ​Gu Anxin ​បាន​ជិះម៉ូតូ​បុក​ ​CEO ​ Ling Yue ។​ ឧប្បទ្ទេវហេតុ​នេះ​ ​បាន​ធ្វើ​ឱ្យ​ ​Ling​ ​Yue​ ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ​និង​បាត់​ការ​ចងចាំ​ដាច់ខាត​ត្រូវ​ឱ្យ​ ​Anxin ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​។​ ​ដោយ​បញ្ហា​ជីវភាព​ ​Anxin​ ​ត្រូវ​បង្ខំ​ចិត្ត​នាំ​ ​Ling​ ​Yue​ ​មក​ព្យាបាល​របួស​នៅ​ផ្ទះ​។​ ចារិក​ដូច​ទឹក​និង​ភ្លើង​ ​ជាមួយ​នឹង​ការ​រស់​នៅ​ខុស​គ្នា​ដូច​មេឃ​និង​ដី​ ​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​ដែល​រស់​នៅ​ក្រោម​ដំបូង​ផ្ទះ​តែ​១​ កើត​មាន​ហេតុការណ៍​តូច​ធំ​ជា​ច្រើន​ ​ដែល​បណ្តុះ​ចេញ​ទៅ​ផ្កា​ស្នេហ៍​ ​ស្រស់ស្រាយ​ និ​ង​ភាយ​ក្លិន​ក្រអូប​ រវាង​កម្លោះ​ទឹកកក​ចារិក​ប្តូរ​ផ្លាស់​ចង់​១០០​​និង​កញ្ញា​ពូកែរអ៊ូ​។​

៦. ​Use ​For ​My ​Talent​ (​我亲爱的小洁癖)​

–       ​តួ​ប្រុស​ Gu Renqi ​សម្តែង​ដោយ​ Jasper Liu ​តួ​ស្រី​ ​Shi Shuangjiao ​សម្តែង​ដោយ​  Shen Yue​
–      ​ចំនួន​ភាគ​៖ ​២៤​ភាគ​ (​រឿង​សម័យ​)​
–      ​សាច់​រឿង​៖​កញ្ញា​រូប​ស្រស់​ ​ប៉ុន្តែ​មិន​សូវ​មាន​របៀប​ក្នុង​ការ​រស់​នៅ​ ​Shi Shuangjiao ​បាន​មក​ធ្វើការ​ឱ្យ​លោក​ Gu​ ​Renqi​ ​បុរស​ដែល​មានMysophobia​ ​កម្រិត​ធ្ងន់ធ្ងរ​ ​ជីវិត​ក៏​ចាប់ផ្តើម​មាន​ការ​កែប្រែ​ថ្មី​១៨០​ដឺក្រេ​។​ ជួប​គ្នា​លើកណា​ក៏​ដូច​សត្រូវ​ស៊ីសាច់​ហុត​ឈាម​ ​ប៉ុន្តែ​ ​ក្រោយ​ពី​បាន​ធ្វើការ​ជាមួយ​គ្នា​ ​និង​យល់​ពី​គ្នា​ បរិយាកាស​ក៏​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​។​ ​ទីបំផុត​អ្នក​ទាំងពីរ​ស្វែង​យល់​ថា​មាន​តែ​ «​ចិត្ត​គំនិត​បរិសុទ្ធ​និង​វិជ្ជមាន​»​ ទើប​ជា​គន្លឹះ​បើក​សោ​ជីវិត​ដ៏​ស្រស់ស្អាត​។​អ្នក​ទាំងពីរ​បាន​កែប្រែ​ខ្លួនឯង​ខិតខំ​រស់​នៅ​ជាមួយ​ជីវិត​ចំពោះ​មុខ​ កាន់​ដៃ​គ្នា​ដើម្បី​សម្រេច​នូវ​ក្តី​ស្រមៃ​និង​គុណ​តម្លៃ​ក្នុង​ជីវិត​។​

​៧​. ​Miss​ ​the​ ​Dragon​ ​(遇龙)

–       ​តួ​ប្រុស​ ​Yuchi Longyan ​សម្តែង​ដោយ​ Dylan Wang ​តួ​ស្រី​ ​Liu Ying ​សម្តែង​ដោយ​ ​Bambi Zhu​
–      ​ចំនួន​ភាគ​៖​ ​៣៦​ភាគ​ ​(​រឿង​បុរាណ​ ​យុទ្ធ​សិល្បិ៍​)​
–      សាច់​រឿង​៖ ​ក្រោយ​ពេល​ ​Liu Ying​ ​នាង​បំរើ​តូច​ក្នុង​សំណាក់​ ​Xiahou ​បាន​ជួយ​សង្រ្គោះ​នាគ​ ដែល​ធ្លាប់​តាំង​សិល្បិ៍​រាប់​ពាន់​ឆ្នាំ​ ​Yuchi Longyan​ ​។ ​ជីវិត​នាង​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ​ដោយ ​Yuchi Longyan​ បាន​នាំ​នាង​ចាកចេញ​ពី​សំណាក់​ហើយ​សន្យា​សម្រេច​បំណង​ប្រាថ្នា​ ​Liuying​ ​និង​បាន​ឱ្យ​ព្រលឹង​របស់​ខ្លួន​ ការពារ​នាង​ចំនួន​បី​ជាតិ​ ​ក្នុង​ដំណើរ​ដែល​នាង​ត្រូវ​ផ្សងព្រេង​ស្វែង​រក​ព្រលឹង​របស់​ ​Xiao Houxue​ ​(​ម្ចាស់ស្រី​របស់​នាង​)​។​ ដល់​ជាតិ​ទី​៤ ​ទើប​នាង​ដឹង​ថា ​Yuchi Longyan ​បាន​ជួយ​ជា​ច្រើន​លើក​។ ​ដោយ​ល្មើស​នឹង​ច្បាប់​ទេវតា​ ​Yuchi Longyan​ ត្រូវ​បាន​ស្រូប​យក​ព្រលឹង​ ​ប៉ុន្តែ​ក្រោយ​ពេល​ព្រលឹង​ត្រឡប់​មក​ខ្លួន​វិញ​ ​Yuchi Longyan បាន​រួមដៃ​កម្ចាត់​សត្រូវ​អាក្រក់​។​

៨.​ ​Ugly​ ​Beauty (​皮囊之下)

–       ​ចំនួន​ភាគ​៖​ ​២៤​ ​(រឿង​សម័យ​)​
–      ​ តួ​ប្រុស​ ​Chen Mo ​សម្តែង​ដោយ​ ​Shengchi ​Huang ​តួស្រី ​Xiao Mu ​សម្តែង​ដោយ​ Hehuizi Zheng​
–      ​សាច់​រឿង​៖​  ​Yao ​Menggui​ ​តារា​ស្រី​ជួរ​មុខ​នៅ​សុខ​ៗ​ក៏​ផ្លាស់ប្តូរ​ចារិក​និង​កាយវិការ​ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​។​Chen​Mo​មាន​ការ​សង្ស័យ​បាន​សម្រេច​ចិត្ត​ស៊ើបអង្កេត​អំពី​​ការ​ពិត​ ហើយ​បាន​ដឹង​ថា​តារា​ស្រី​រូបនេះ​មិន​មែន​ជា​ ​Yao​ ​Menggui​ ​តែ​ជា​ប្អូនស្រី​របស់​នាង​ឈ្មោះ ​Xiao​ ​Mu​។​ ​Chen​ ​Mo​ ព្យាយាម​ចូល​ទៅ​ជិត​នាង​ដើម្បី​ស្វែង​រក​ការ​ពិត​ប៉ុន្តែ​ ​បែរ​ជា​លង់​ស្រឡាញ់​នាង​ដោយ​សារ​តែ​ភាព​ស្មោះត្រង់​ ​និង​ទឹក​ចិត្ត​ល្អ​។​ ​Xiao​ ​Mu​ តាំង​ចិត្ត​ក្លាយ​ជា​តារា​ដោយ​មិនមែន​ជា​តួ​ជំនួស​របស់​បងស្រី​នាង​ទៀត​ឡើយ​។​ ក្រោយ​ពេល​បងស្រី​របស់​នាង​ត្រឡប់​មក​វិញ​​អាថ៌កំបាំង​នៅ​ពី​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​លាត​ត្រដាង​ធ្វើ​ឱ្យ​បងប្អូន​ស្រី​ទាំង​ពីរ​នាក់​ផ្សះផ្សា​គ្នា​វិញ​។ ​ពួកគេ​បាន​រក​ឃើញ​នូវ​ក្តី​ស្រមៃ​ក្នុង​ជីវិត​របស់​ខ្លួន​ ​ដែល​នេះ​ជា​ចំណុច​ចាប់​ផ្តើម​ថ្មី​នៃ​ជីវិត​របស់​ពួក​គេ​។​

៩. ​Love ​Crossed​ (​完美的他)​

–       ​ចំនួន​ភាគ​​៖ ​៣៦ ​រឿង​សម័យ​
–       ​តួ​សម្តែង​៖​ ​Luoluo He,​ Luwa Dai, Zhang Linghe, Yan an​
–      ​សាច់​រឿង​៖​​ ​រៀបរាប់​អំពី​ជីវិត​រស់នៅ​ ​និង​ស្នេហា​រវាង​តួឯក​ស្រី​ពីរ​រូប​ដ៏​ស្រស់​សោភា ​និង​អាយដល​សង្ហា​ “​ក្លែងក្លាយ​”​ ​៤​រូប​។​ ​អត្តចារិក​ពិត​ដែល​ខុស​ពី​ការ​រៀប​ចំ​របស់​ក្រុមហ៊ុន​ ​អាយដល​ទាំង​៤​មាន​ចំណុច​ខ្វះខាត​ និង​មិន​ធ្លាប់​មាន​ប្រវត្តិ​ស្នេហា​ បែរ​ជា​ត្រូវ​សម្រេច​បេសកកម្ម​ល្អ​ឥតខ្ចោះ​របស់​ក្រុមហ៊ុន​។​ ជីវិត​របស់​អាយដល​ទាំង​៤​កាន់​តែ​រញ៉េរញ៉ៃ​​នៅ​ពេល​តួឯក​ស្រី​ទាំង​ពីរ​​បាន​ដឹង​ពី​អាថិ៍កំបាំង​របស់​ពួក​គេ​។​ ទី​បំផុត​មាន​តែ​ការ​ទទួល​យក​ការ​ពិត​ទាំង​ចំណុច​ល្អ​និង​ចំណុច​ខ្វះខាត​ ​ទើប​ជីវិត​ពេញ​បរិបូរណ៌​។

​១០. ​Young​ ​and​ ​Beautiful​ ​(​我的漂亮朋友​)​

–      ​ចំនួន​ភាគ​៖​ ​៤២​ភាគ​ ​(​រឿង​សម័យ​)​
–      ​តួ​ប្រុស​G​u Fei ​សម្តែង​ដោយ​ ​Roy Chiu, ​តួ​ស្រី​ ​Qiu Dongna ​សម្តែង​ដោយ​ Vicky Chen​
–      សាច់​រឿង​៖ ​ក្មេង​ស្រី​ជនបទ​ ​Liu Wenjing ​បាន​មក​រស់​នៅ​ទីក្រុង​សៀងហៃ​តែ​ម្នាក់​ឯង​តាំង​ពី​អាយុ​១៩​ឆ្នាំ​។​ ក្នុង​នោះ ​នាង​បាន​រាប់អាន​ជាមួយ​មិត្តភក្តិ​ជា​ច្រើន​ ​ដែល​មក​ទីក្រុង​នេះ​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រមៃ​ និង​ការ​ខិតខំ​។ ​ក្រោម​ការ​ជួយ​ពី​មិត្តភក្តិ​ ​Xing Tianming ​នាង​បាន​ប្រឡង​ចូល​មហាវិទ្យាល័យ​ ​និង​រក​បាន​ការងារ​ធ្វើ​។​ ​ប៉ុន្តែ​ ដោយ​សារ​បញ្ហា​ជីវភាព​ ​និង​កត្តា​សង្គម​ ​ធ្វើ​ឱ្យ​ចារិក​របស់​នាង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ​ជា​ពិសេស​ នៅ​ពេល​ដែល​នាង​បាន​ស្គាល់​មិត្ត​ប្រុស​របស់​នាង​ ​Ye​ ​Hui​ ​។ ភាព​លោភលន់​ ​និង​ការ​បោក​បញ្ឆោត​ ​ធ្វើ​ឱ្យ​នាង​ត្រូវ​ខាត​ជំនួញ ​បាត់បង់​មិត្តប្រុស​ ​ហើយ​មិត្ត​ល្អ​របស់​នាង​ ​Xing Tianming ​ត្រូវ​ជាប់​គុក​។​ ម្តាយ​របស់​នាង​ក៏​បាន​ឃ្លាត​ឆ្ងាយ​ពី​នាង​ នៅ​ពេល​ដែល​នាង​កំពុង​ត្រូវ​ប្រឈម​បញ្ហា​គ្រប់​យ៉ាង​តែ​ម្នាក់​ឯង​ ​ដែល​ទី​បំផុត​ ​ធ្វើ​ឱ្យ​នាង​ដឹង​ថា ​ក្តី​សុខ​ដ៏​ពិតប្រាកដ​គឺ​សំដៅ​ដល់​ការ​បោះជំហាន​ទៅ​រក​ក្តី​ស្រមៃ​របស់​ខ្លួន​ ដូច​ការ​តាំងចិត្ត​របស់​នាង​ពេល​មក​ដល់​ទីក្រុង​នេះ​ជា​លើក​ដំបូង​។​

បកប្រែដោយ៖ លីម ជីងហួន
សម្រួលអត្ថបទ៖ នីកា

Telegram-Troryorng
Share.