រដ្ឋបាលខេត្តព្រៃវែងនៅយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន២៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១០របស់ខេត្ត។

អ្នកជំងឺកូវីដ១៩ដែលរកឃើញថ្មីនេះមាននៅ៖

១- ក្រុងព្រៃវែង ចំនួន៦នាក់

២- ស្រុកព្រះស្ដេច ចំនួន៣នាក់

៣-ស្រុកស្វាយអន្ទរ ចំនួន២នាក់

៤- មកពីខេត្តកំពង់ឆ្នាំង ចំនួន១នាក់

៥- មកពីខេត្តត្បូងឃ្មុំ ចំនួន១នាក់

៦- ស្រុកកំពង់ត្របែក ចំនួន២នាក់

៧- ស្រុកមេសាង ចំនួន១នាក់

៨- ស្រុកពាមជរចំនួន៣នាក់

៩- ស្រុកបាភ្នំ ចំនួន៤នាក់

១០- ស្រុកកញ្ជ្រៀច ចំនួន១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២៤នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមាន កូវីដ១៩ថ្មីទាំងអស់នេះ សូមដាក់ខ្លួនដាច់ដោយឡែកតាមដាន សុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើ ចត្តាឡីស័ក៕

Share.