លោក​ សាំង វណ្ណៈ ពិធីករព័ត៌មានជើងចាស់មួយរូបនៃស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ បានទទួលមរណភាពនៅម៉ោង១០ព្រឹក ថ្ងៃទីអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។ នេះបើតាមការបង្ហោះផ្សាយរបស់លោក កូវ វណ្ណារិទ្ធិ ដែលជាអ្នកកាសែតជើងចាស់មួយរូបដែរក្នុងវិស័យព័ត៌មាន ពិសេសព័ត៌មានពាក់ព័ន្ធនឹងកងទ័ព។

បើតាមលោក កូវ សុវណ្ណារិទ្ធ លោកបានទទួលព័ត៌មានដ៏ក្រៀមក្រំនេះពីភរិយារបស់លោក សាំង វណ្ណៈ ដែលអះអាងទៀតថាសព ត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅព្រះវិហារយេស៊ូគ្រឹះទំបន់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័ួ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាជាមួយអាជីពពិធីករ និងជាអ្នកសារព័ត៌មាន លោក សាំង វណ្ណៈ ក៏ជាមន្រ្តីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទផងដែរ។ លោមានឋានន្តរស័ក្ដិវរសេនីយ៍ឯក ឬសក្ដិ៥ ក្នុងជួរកងទ័ព។ លោកជាពិធីករដ៏មានប្រជាប្រិយភាពមួយរូបនៅកម្ពុជា ពិសេសសម្ដីច្បាស់ៗ មួយៗ និងសមជាពិធីករព័ត៌មានពាក់ព័ន្ធនឹងវិស័យយោធា៕

Share.