ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ជប៉ុន បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ជើង​ឯក​២​សម័យកាល​រុស្ស៊ី ក្នុង​ពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2021 FIVB Volleyball Men’s Nations League ដោយ​លទ្ធផល​៣សិត ទល់២សិត ដែល​​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ។

ពានរង្វាន់​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើ​នៅ​​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ចាប់​ពី​ថ្ងៃ​ទី​២៨ ឧសភា ដល់​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២១។

ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​កៅអី FIVB Volleyball Men’s Nations League ចាស់​មាន​អាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួស​ដោយ​ហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែក​ក្រុម​ឡើង​ពី​ការ​ប្រកួត2021 Challenger Cup មាន​អូស្ត្រាលី,​ប៊ុលហ្គារី, កាណាដា និង​ស្លូវេនី។ ក្រុម​ទាំង​១៦ នេះ​​ត្រូវ​​ចាប់​គូ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ដើម្បី​រក​អ្នក​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ​ទាំង​៨ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ៖

Share.