នៅល្ងាចថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់ Kawasaki Frontale សមាជិកលីគកំពូលជប៉ុន នឹងត្រូវបើកទ្វារកីឡដ្ឋាន Todoroki Sports Park ទទួលស្វាគមន៍ PSG ម្ចាស់ជើងឯកលីគកំពូលបារាំង ១០សម័យ នៅវេលាម៉ោង ៥:៣០នាទីល្ងាច ជំនួបមិត្តភាព Japan Tour 2022។

ខណ:កីឡាករ Chanathip Songkrasin រហស្សនាម Messi ថៃ បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់គេដូច្នេះថា៖«កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ ខ្ញុំមាន​ឱកាស​ចូល​រួម​ប្រកួត​ជាមួយ​ Lionel Messi ក្នុង​កម្មវិធី​បាល់​ទាត់​ “Chang Champions Cup FC Barcelona Asian Tour 2013” ជំនួបរវាងក្រុមជម្រើសជាតិថៃ vs FC Barcelona។

រយ:ពេល៩ឆ្នាំកន្លងផុតទៅ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ខ្ញុំនឹងត្រូវប្រកួតជាមួយ Lionel Messi ម្តងទៀតក្នុងកម្មវិធី “Paris Saint-Germain JAPAN TOUR 2022”»៕

Share.