យ៉ាងហោច​ណាស់​មាន​កីឡាករ​បរទេស​ចំនួន​១៧រូប​ត្រូវ​បាន​ក្លិប​​ក្នុង​ចំណោម​សមាជិក​ចំនួន​១១ ក្នុង​ពានរង្វាន់​បាល់ទះ​ជើង​ឯក​ថ្នាក់​ជាតិ​វៀតណាម ឆ្នាំ​២០២២ ថ្មីៗនេះ ខណៈ​​កីឡាករ វឿន វាសនា សមាជិក​ជម្រើស​ជាតិ​កម្ពុជា ក៏​ស្ថិត​ក្នុង​បញ្ជី​នេះ​ដែរ។

សរុប​​បញ្ជី​ឈ្មោះ​កីឡាករ​បរទេស​ទាំង​១២នាក់៖
1 កីឡាករ Assanaphan Chantajorn ក្លិប XSKT Vĩnh Long ជនជាតិ​ថៃ
2 កីឡាករ Napadet Bhinijdee ក្លិប Hà Tĩnh ជនជាតិ​ថៃ
3 កីឡាករ Hernanda Zulfi ក្លិប Biên Phòng ជនជាតិ​ឥណ្ឌូណេស៊ី
4 កីឡាករ វឿន វាសនា ក្លិប Lavie Long An ជនជាតិ​ខ្មែរ
5 កីឡាករ Shin Chan Huahg ក្លិប Lavie Long An ចិន-តៃវ៉ាន់
6 កីឡាករ Philip James Freere ក្លិប Sanest Khánh Hòa ជនជាតិ​អូស្ត្រាលី
7 កីឡាករ Wanchai Tabwises ក្លិប TP Hồ Chí Minh ជនជាតិ​ថៃ
8 កីឡាករ Iván José Fernández Añez ក្លិប Thể Công ជនជាតិ​វេណេហ្ស៊ុយអេឡា
9 កីឡាករ Megawati Hangestri Pertiwi ក្លិប Thanh Hóa ជនជាតិ​ឥណ្ឌូណេស៊ី
10 កីឡាករ Suthina Pasang ក្លិប Thanh Hóa ជនជាតិ​ថៃ
11 កីឡាករ Polina Rahimova ក្លិប Geleximco Thái Bình ជនជាតិ​អាហ្សេបៃហ្សង់
12 កីឡាករ Kuthaisong Kanjana ក្លិប Vietinbank ជនជាតិ​ថៃ
13 កីឡាករ Chompunuch Chitsabai ក្លិប Kinh Bắc Bắc Ninh ជនជាតិ​ថៃ
14 កីឡាករ Patcharaporn Sitisad ក្លិប Kinh Bắc Bắc Ninh ជនជាតិ​ថៃ
15 កីឡាករ Moma Bassoko ក្លិប Hóa chất Đức Giang Hà Nội ជនជាតិ​កាម៉េរូន
16 កីឡាករ Maria Jose Perez ក្លិប Than Quảng Ninhជនជាតិ​អាហ្សេបៃហ្សង់
17 កីឡាករ Katerina Zhikova ក្លិប B. Airways Vĩnh Phúcជនជាតិ​អាហ្សេបៃហ្សង់

អត្ថបទពាក់ព័ន្ធ៖ទស្សនា​​ប្រកួត​​សរុប​របស់​ វឿន វាសនា ជាមួយ​ក្លិប​បាល់ទះ​ Lavie Long An នៅ​វៀតណាម​​

បើតាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡា​បាល់ទះ​​វៀតណាម អនុញ្ញាតិ​ឱ្យ​​ក្រុម​នីមួយៗ​ចុះ​បញ្ជី​កីឡាករ​បរទេស​បាន​២នាក់​ក្នុង​ក្រុម​ខ្លួន ប៉ុន្តែ​អាច​ដាក់​ឱ្យ​កីឡាករ​ចំនួន​១នាក់​ប៉ុណ្ណោះ​នៅ​លើ​ទីលាន​ជាមួយ​កីឡាករ​វៀតណាម ៥នាក់​ផ្សេង​ទៀត។

សូម​បញ្ជាក់​ថា​ពានរង្វាន់​ជើង​ឯក​ថ្នាក់​ជាតិ​វៀតណាម​ឆ្នាំ​២០២២ ផ្នែក​បុរស​មាន​ក្រុម​ចូលរួម​ចំនួន​១១ ក្រុម​ដោយ​ដំណើការ​ប្រកួត​ពី​ថ្ងៃ​ទី៣ ដល់​ទី១៧ ខែ​កក្កដា ឆ្នាំ​២០២២ បែងចែក​ក្រុម​ចូលរួម​ជា​២ពូល ហើយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​ជម្រុះ​ដណ្តើម​ជើង​ឯក ខណៈ​ក្រុម​៣ផ្សេង​ទៀត​នៅ​បាត​តារាង​ត្រូវ​ប្រកួត​វិលជុំ​ជម្រុះ​ ដោយ​ក្រុម​លេខ៩ បន្ត​លេង​ក្នុង​ពានរង្វាន់​ជើង​ឯក​ថ្នាក់​ជាតិ​ទៀត ហើយ​ក្រុម​លេខ១០​និង​លេខ១១ ត្រូវ​ធ្លាក់​ទៅ​ពាន​កម្រិត​ទី២​នៅ​ឆ្នាំ​បន្ទាប់។

អត្ថបទពាក់ព័ន្ធ៖ស៊ីហ្គេម៖ ថៃ ថា ​ក្រោយ​ចាញ់​កម្ពុជា ធ្វើ​ឱ្យ​ខ្លួន​រក​​មិន​មេដាយ​​ជា​លើក​ដំបូង គិត​ពី​ឆ្នាំ​១៩៨៣ មក

ជា​លទ្ធផល​ក្រុម​ Tràng An Ninh Bình ជា​ម្ចាស់​ជើង​ឯក ហើយ​ក្រុម​ Sanest Khánh Hòa ជា​ក្រុម​ជើង​ឯក​រង ខណៈ​ក្រុម Hà Nội ឈរ​លេខ៣។ ចំណែក​ក្រុម Lavie Long An របស់ វឿន វាសនា ឈរ​ចំណាត់​ថ្នាក់​លេខ៩។

ពានរង្វាន់​ជើង​ឯក​ថ្នាក់​ជាតិ​វៀតណាម នេះ​បង្កើត​ឡើង​ដំបូង​បាន​១៩លើក​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក ស្រប​ពេល​ក្រុម​ Thể Công និង​ក្រុម Tràng An Ninh Bìnhឈ្នះ​ជើង​ឯក​បាន​ម្នាក់​៤លើក​ច្រើន​ជាង​គេ៕

រូបថត៖Ý Nguyễn – Reporter in Thethao247.vn

Share.