ភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច រវាង ម៉ូតូ និង រទេះដឹក អេតចាយប៉ុន្តែមិនអាចសម្រួលគ្នាបានរហូតដល់ ឈ្លោះគ្នាបង្កអោយមាន ការភ្ញាក់ផ្អេីល ដល់ សមត្ថកិច្ច និង ប្រជាពលរដ្ឋ ចោមរោមមេីលពេញផ្លូវ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ២៣:០០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ដែលទទួលបានពីកន្លែងកេីតហេតុបានបញ្ជាក់ថា មុនពេលកេីតហេតុ គេបានឃេីញ ស្រ្តីម្នាក់ បេីករ៉ឺម៉ករទេះដឹក អេតចាយ ចេញពីផ្លូវ ច្រកចេញពីផ្ទះ គោលបំណង ចេញរើសសំបកកំប៉ុង សំបកដប ដូចសព្វមួយដង ។លុះជិះមកដល់ចំណុចកន្លែងកេីតហេតុ ស្រាប់តែបុរសម្នាក់ ជិះម៉ូតូ ម៉ាក PCX  ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IK -7892 បេីកបរក្នុងទិសដៅ ពីកេីត មក ទិសខាងលិចបានបុកចំ រទេះអេតចាយ យ៉ាងពេញទំហឹង បណ្តាល អោយស្រ្តីដែលជាអ្នកបេីករ៉ឺម៉ករទេះអេតចាយ ធ្លាក់ពីលេីរទេះ រងរបួស ។ចំណែកឯងម៉ូតូនិង រទេះអេតចាយ រងការខូចខាតដូចគ្នា ។

ក្រោយពេលកេីតហេតុ ស្រ្តីដែលរងរបួសមិនបានទៅមន្ទីរពេទ្យនោះទេ។ក្រោយមកដោយសារមានការសម្របសម្រួលពីសមត្ថកិច្ច ភាគីខាងម្ចាស់ម៉ូតូក៏បានដឹងកំហុស និងសងសំណង ទៅខាង ម្ចាស់រទេះអេតចាយ ចំនួន ៣០មុឺនរៀនដេីម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកេីតហេតុ៕

អត្ថបទ៖ទ្រី វិច្ឆិកា

Share.