ភ្នំពេញ៖រថយន្ត HYUDAI កូរ៉េ ដឹកទំនិញមួយគ្រឿង បេីកបោះពួយ យ៉ាងលឿនរេចង្កូត បុកចំពីក្រោយ រថយន្ត កុងទីន័រ យ៉ាងពេញទំហឹងបណ្តាល អោយរថយន្ត កូរ៉េ ដឹកទំនិញ រងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះ កេីតឡេីង នៅវេលាម៉ោង ១២:២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានបញ្ចាក់ថា មុនពេលកើតហេតុ គេបានឃេីញរថយន្ត HYUDAI កូរ៉េ ប្រភេទដឹកទំនិញ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E- 5084 បេីកបរពីទិសខាងលិច ឆ្ពោះមក ទិសខាងកេីត ស្រាប់តែមកដល់ចំណុច កន្លែងកេីតហេតុ បានបេីកបរ បោះពួយយ៉ាងលឿន បុកចំ ពីក្រោយ រថយន្ត កុងទីន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-0184  ដែលគេបានចតចោល នៅលេីផ្លូវ បណ្តាលអោយ រថយន្ត កូរ៉េដឹកទំនិញ ខ្ទេចចំហៀងផ្នែកខាងមុខយ៉ាងដំណំ និង រថយន្ត កុងទីន័រ រងការខូចខាតផ្នែកខាងក្រោយ។ ចំណែកឯងអ្នករួមដំណេីរក្នុងរថយន្តដឹកទំនិញ បានរងរបួសម្នាក់ផងដែរ។

ក្រោយពេលកេីតហេតុ ជនរងគ្រោះត្រូវ បានរថយន្ត សាមុយ ដឹកយកទៅ សង្រ្គោះបន្ទាន់ ភ្លាមៗ។ ចំណែកឯរថយន្តទាំង២គ្រឿង ត្រូវបាន សមត្ថកិច្ចទទួលផែន ចរាចរណ៍នៃ ការិយាល័យផ្លូវគោករាជធានីភ្នំពេញ វាល់វែង យកទៅរក្សាទុករង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ទ្រី វិច្ឆិកា

Share.